ក្រុមហ៊ុន BMW បាននិយាយថា ខ្លួនសម្រេចការលក់រថយន្តអគ្គិសនីបាន១លានគ្រឿងហើយក្នុងឆ្នាំនេះ

កាលពីពីរឆ្នាំមុន ក្រុមហ៊ុន BMW បានបញ្ចេញលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 500,000 គ្រឿងដែលជាប្រភេទរថយន្ត EVs និង Hybrid ហើយក្រុមហ៊ុនបានដាក់គោលដៅថា នឹងបញ្ចេញលក់ឡានអគ្គិសនីរបស់ខ្លួនឱ្យបានមួយលានគ្រឿងក្នុងរយៈពេលពីរឆ្នាំខាងមុខ។ 

ឥឡូវនេះក្រុមហ៊ុន BMW បានបំពេញគោលដៅរបស់ខ្លួនដោយបានលក់រថយន្តអគ្គិសនីម៉ូដែល iX xDrive40 SUV រហូតដល់មួយលានគ្រឿង ហើយក្រុមហ៊ុន BMW ក៏បានបង្កើនមហិច្ឆតារបស់ខ្លួនដោយសន្យាថា ក្រុមហ៊ុននឹងបញ្ចេញលក់ឡានអគ្គិសនីឱ្យបានពីរលានគ្រឿងនៅក្នុងឆ្នាំ២០២៥។

នៅឆ្នាំនេះ ក្រុមហ៊ុន BMW បានដាក់លក់តែរថយន្តអគ្គិសនីសុទ្ធចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ និងការដាក់លក់នោះដែរ បានបិទបញ្ចប់កាលពីខែមុនរួចមកហើយ។ នៅឆ្នាំក្រោយ ក្រុមហ៊ុន BMW និងបន្ថែមរថយន្តអគ្គិសនីចំនួនប្រាំពីរម៉ូដែលទៀតដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនដែលក្រុមហ៊ុនចង់ឱ្យមានឡានអគ្គិសនីបើកបរនៅលើផ្លូវចំនួន ១០លានគ្រឿង នៅក្នុងឆ្នាំ២០៣១៕


ប្រភព: Engadget

Post a Comment

To Top