ទូរស័ព្ទ Samsung Galaxy Note20 ទទួលបានផ្ទៃប្រើប្រាស់ One UI 4 beta លើកទីបី ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 12 ហើយ

ក្រុមហ៊ុន Samsung កំពុងតែបន្តបញ្ចេញផ្ទៃប្រើប្រាស់ជំនាន់សាកល្បង One UI 4 ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 12 សម្រាប់ទូរស័ព្ទដៃរបស់ខ្លួន។ ថ្មីៗនេះ ទូរស័ព្ទដែលទទួលបានកំណែអាបដេតថ្មីនេះគឺ ទូរស័ព្ទ Galaxy Z Fold2 និង Samsung Galaxy S10។

បន្ថែមពីនេះ ទូរស័ព្ទត្រកូល Note ដែលមាន Galaxy Note20 និង Galaxy Note20 Ultra កំពុងតែចាប់ផ្តើមទទួលបានផ្ទៃប្រើប្រាស់ One UI 4 beta ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 12 ជាលើកទីបីរបស់ពួកគេហើយ។ អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េនឹងទទួលបានកំណែអាប់ដេតនេះមុនគេ កំឡុងពេលដែលកំណែអាប់ដេត Beta នឹងដាក់ឱ្យអាប់ដេតសម្រាប់អ្នកប្រើប្រាស់ Samsung Galaxy Note20 series សកលនាពេលឆាប់ៗបន្ទាប់ពីនេះ។

កំណែអាប់ដេតថ្មីនេះនឹងត្រូវបានគេរំពឹងថា វាអាចធ្វើការកែប្រែនិងជួសជុលនូវបញ្ហាគាំង bugs នៅពេលដែលអ្នកប្រើប្រាស់ប្រើមុខងារស្កេនក្រយ៉ៅដៃនៅក្នុងកម្មវិធីមួយចំនួន។ បន្ថែមពីបញ្ហាខាងលើ One UI 4 beta នេះក៏អាចជួយសម្រួលដល់ការកំណត់ទៅលើនាឡិកា Galaxy Watch 4 សម្រាប់ភ្ជាប់ជាមួយនឹង Note20 ឬ Note20 Ultra ក៏ដូចជាបញ្ហាមួយចំនួនទៀត ដែលពាក់ព័ន្ធទៅនឹងអាយុកាលនៃកម្លាំងថាមពលថ្ម និងការភ្ជាប់ពីឌុយ USB ទៅកាន់ Windows ផងដែរ៕


ប្រភព: GSMArena

Post a Comment

To Top