សាស្ត្រាចារ្យជនជាតិជប៉ុនម្នាក់បានដាក់បង្ហាញពីគំរូទូរទស្សន៍ដែលអាចលិឍដឹងរសជាតិមុខម្ហូបបាន

នៅក្នុងសកលវិទ្យាល័យ Meiji ប្រទេសជប៉ុន មានការដាក់បង្ហាញអេក្រង់គំរូមួយ ដែលបង្កើតឡើងដោយលោកសាស្ត្រាចារ្យ Homei Miyashita ដែលអេក្រង់គំរូនោះត្រូវបានឱ្យឈ្មោះថា “Taste the TV” ឬអាចបកបានជាភាសាខ្មែរថា “ភ្លក់រសជាតិពីទូរទស្សន៍”។ 

យើងស្តាប់ទៅវាគួរឱ្យអស់សំណើច ប៉ុន្តែអេក្រង់គំរូនោះគឺពិតជាអាចលិឍដឹងរសជាតិមុខម្ហូបបានមែន ដោយវាធ្វើការបញ្ជូនរសជាតិពីអាហារកំប៉ុងទាំងដប់ តាមរយៈការបញ្ជូនសញ្ញាអគ្គិសនីទៅកាន់ស្រទាប់ហ្វីលនៅលើអេក្រង់សម្រាប់លិឍដើម្បីដឹងរសជាតិ។

លោកសាស្ត្រាចារ្យ Homei Miyashita គិតថា ទូរទស្សន៍ដែលអាចលិឍដឹងរសជាតិមុខម្ហូបនេះ អាចនឹងសាកសមសម្រាប់មេចុងភៅដើម្បីប្រើប្រាស់ក្នុងការលិឍរសជាតិមុខម្ហូប ជាសជាងយកទៅប្រើប្រាស់នៅតាមផ្ទះ។

លោកសាស្ត្រាចារ្យ Homei Miyashita

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា លោកសាស្ត្រាចារ្យ Miyashita កំពុងតែពិចារណាលើការបាញ់ និងដាក់បញ្ចូលរសជាតិ (Spray Tech) មុខម្ហូបបន្ថែម ដូចជា រសជាតិភីហ្សា ឬរសជាតិសូកូឡាជាមួយនឹងចំណិតនំបុ័ងជាដើម៕


ប្រភព: Engadget

Post a Comment

To Top