ប្រទេសជប៉ុនបានលុបចោលនូវបម្រាមដែលបានបិទមិនឲ្យមានជើងជើងហោះ ចូលប្រទេស
ប្រទេសជប៉ុនបានលុបចោលនូវបម្រាមដែលបានបិទមិនឲ្យមានជើងជើងហោះ ដោយប្រកាសបើកឲ្យមានការកក់សំបុត្រដែលហោះហើរចូលពីក្រៅប្រទេសឡើងវិញ នេះបើយោងតាមការបញ្ជាក់ពីការិយាល័យអាកាសចរណ៍ស៊ីវិលនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍។
នៅថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍បិទមិនឲ្យមានការទទួលការកក់សំបុត្រជើងហោះហើរពីអន្តរជាតិទៅកាន់ប្រទេសជប៉ុនជុំវិញការព្រួយបារម្ភអំពីការប្រែប្រួលនៃមេរោគបំប្លែងថ្មីអូមីក្រុន(Omicron)។ ការបិទនេះបានធ្វើឡើងចំពោះអ្នកដំណើរទាំងអស់ រាប់បញ្ចូលទាំងជនជាតិជប៉ុនផងដែរ ដោយគិតចាប់ពីថ្ងៃទី០១ ខែធ្នូ រហូតដល់ថ្ងៃទី៣១ ខែធ្នូ។
យ៉ាងណាមិញ ក្រោយមកទៀតនាយករដ្ឋមន្រ្តីប្រទេសជប៉ុនលោក Fumio Kishida មាន ប្រសាសន៍ថា លោកបានស្នើឲ្យក្រសួងពិចចារណាឡើងវិញលើការសម្រេចចិត្តដោយមិនបានគិតពីតម្រូវនៃការវិលត្រលប់ចូលប្រទេសវិញរបស់ជនជាតិជប៉ុន។ លោក Kishida បានបន្ថែមឲ្យដឹងទៀតថា ការប្រកាសដំបូងបានបង្កឱ្យមានការភាន់ច្រឡំ ខណៈដែលលោកកំពុងនិយាយជាមួយអ្នកសារព័ត៌មានចេញពីការិយាល័យរបស់លោកនៅថ្ងៃព្រហស្បតិ៍។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់មន្រ្តីក្រសួងដឹកជញ្ចូនមានខ្លឹមសារថា ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍អាចទទួលយកការកក់ថ្មីបាន លុះណាតែចំនួនអ្នកដំណើរដែលចូលក្នុងប្រទេសជប៉ុនមានចំនួនក្រោម ៣៥០០នាក់ក្នុងមួយថ្ងៃ ដោយចំនួនអ្នកធ្វើដំណើរចូលប្រទេសត្រូវបានកាត់បន្ថយពីចំនួន ៥០០០នាក់នៅខែមុន ៕
ប្រភព: CNN
Post a Comment