Beats បានប្រកាសចេញកាសឥតខ្សែ Union X Beats Studio Buds limited edition របស់ខ្លួននៅដើមខែធ្នូនេះ!!
ក្រុមហ៊ុនផលិតកាសដែលមានគុណភាពខ្ពស់ Beats by Dre បានប្រកាសចេញនូវកាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួនគឺ Beats Studio Buds ដែលបានចាប់ដៃគូសហការជាមួយហាងលក់សំលៀកបំពាក់របស់ប្រទេសអាមេរិក Union Los Angeles។ កាសឥតខ្សែ Union X Beats Studio Buds limited edition នឹងធ្វើការដាក់លក់នៅថ្ងៃទី០១ ខែធ្នូនេះ ដែលមានលក់តែនៅក្នុងប្រទេសអាមេរិក និងប្រទេសជប៉ុនប៉ុណ្ណោះ។
កាសឥតខ្សែ Union X Beats Studio Buds limited edition មានការរចនាពិសេស ដែលមានពណ៌ចំនួនបីបញ្ចូលគ្នាគឺ ពណ៌ក្រហម ខ្មៅ និងពណ៌បៃតងដែលត្រូវបានយកគំរូតាមទង់ជាតិ Pan-African ដើម្បីរំលឹកខួបលើកទី 30 នៃ Union LA ដែលអាជីវកម្មនេះត្រូវបានគ្រប់គ្រងដោយជនជាតិស្បែកខ្មៅ។ ដូចទៅនឹងការបង្ហាញជូនខាងលើ កាសឥតខ្សែ Limited edition នេះ គឺអាចរកទិញបានតែនៅក្នុងហាង Union's Los Angeles ឬនៅក្នុងវេបសាយ និងនៅក្នុងទីក្រុង Tokyo នៃប្រទេសជប៉ុនប៉ុណ្ណោះ។
យ៉ាងណាម៉ិញ កាសឥតខ្សែ Limited edition នេះមិនមាននូវលក្ខណៈខុសគ្នាពីកាស Beats ធម្មតាដែលបានចេញកាលពីខែមិថុនានោះទេ ដោយវាគ្រាន់តែទទួលបានការរចនាពណ៌ពិសេសតែប៉ុណ្ណោះ។ ចំពោះតម្លៃវិញ បើទោះបីជាកាសនេះជាប្រភេទកាស limited edition យ៉ាងណាក្តី ក៏វាត្រូវបានដាក់លក់ក្នុងតម្លៃ $149.99 ដែលដូចទៅនឹងតម្លៃកាស Beats Studio Buds ដែរ៕
ប្រភព: GSMArena
Post a Comment