ក្រុមហ៊ុន Beats បានបញ្ចេញកាសឥតខ្សែ Studio Buds Limited Edition ដែលមានការរចនារូបខ្លាដែលដំណាងឱ្យឆ្នាំ២០២២ នៃប្រទេសចិន
Beats by Dre បានប្រកាសចេញកាសស្តាប់ឥតខ្សែ Beats Studio Buds ស៊េរីថ្មីរបស់ខ្លួន ដែលបានធ្វើការរចនាឡើងដើម្បីអបអរដល់ឆ្នាំ២០២២ ដែលជាឆ្នាំនៃសត្វខ្លារបស់ប្រទេសចិន (Year of the Tiger)។
ម៉ូដែលថ្មីនេះ មានការរចនាពណ៌ខុសពីម៉ូដែលធម្មតាដោយវាមាននូវឆ្នូតខ្លាពណ៌មាសនៅលើស្រោមកាស និងនៅលើកាស ក៏ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិរបស់កាសវិញ គឺមិនមានការកែប្រែអ្វីឡើយ។
ចំពោះតម្លៃវិញ ក្រុមហ៊ុន Beats by Dre បានដាក់លក់នៅក្នុងតម្លៃស្មើទៅនឹងកាស Beats Studio Buds ធម្មតាដែរ ដែលមានតម្លៃ RMB 1099 (ស្មើនឹង $172.49)។ ចំណែកឯការដាក់លក់វិញ គឺមានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕
ប្រភព÷ GSMArena
Post a Comment