ក្រុមហ៊ុន Arrival បានបង្ហាញពីគម្រោងរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលអាចប្រើជារថយន្តរត់តាក់ស៊ីបាន
Arrival ដែលជាក្រុមហ៊ុនផលិត និងរចនារថយន្តអគ្គិសនីគ្រោងនឹងដាក់បង្ហាញពីលក្ខណៈសម្បត្តិរបស់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួននៅពេលអនាគត ដែលក្រុមហ៊ុនបានឱ្យឈ្មោះថា Arrival Car ដែលត្រូវបានធ្វើការរចនាឡើងសម្រាប់អ្នកបើកបរ rideshare (ស្រដៀងទៅនឹងឡានតាក់សុី ឬអាចបកបានថាការចែករំលែកការធ្វើដំណើរ ឬការរួមដំណើរជាមួយ)។
ក្រុមហ៊ុន Arrival ផ្ទាល់មិនចង់ហៅរថយន្តអគ្គិសនីរបស់ខ្លួនថារថយន្តតាក់សុីឡើយ ប៉ុន្តែបើមើលទៅលើការរចនារូបរាង ក៏ដូចជាគោលបំណងក្នុងការផលិតរថយន្តនេះឡើង គឺដោយសារតែក្រុមហ៊ុនចង់ឱ្យមានរថយន្តដឹកអ្នកដំណើរដែលដើរដោយថាមពលអគ្គិសនីនាពេលអនាគត។
សម្រាប់ពេលនេះ ក្រុមហ៊ុន Arrival កំពុងកំណត់ទៅលើវត្ថុធាតុដើមដែលមិនដំណើរការនៅលើម៉ូដែលដំបូង និងធ្វើការកែលំអវាឱ្យកាន់តែល្អប្រសើរឡើងសម្រាប់ម៉ូដែលបន្ទាប់។ ក្រុមហ៊ុន Arrival នឹងចំណាយពេលវេលារហូតទៅដល់ឆ្នាំ២០២៣ សម្រាប់ធ្វើការផលិត កែលំអចំណុចខ្វះខាត មុនពេលដែលក្រុមហ៊ុន ធ្វើការបញ្ចេញនូវរថយន្តអគ្គិសនីរបស់ខ្លួននាពេលអនាគត៕
ប្រភព: Engadget
Post a Comment