ក្រុមហ៊ុន Apple បង្ខំចិត្តបិទហាងជាច្រើនកន្លែងទៀត ដោយសារតែការកើនឡើងនៃករណីឆ្លងជំងឺកូវីត-១៩
ហាងលក់សំភារៈបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ជាច្រើនកន្លែងត្រូវបានបិទ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដោយសារតែបញ្ហារោគរាលដាលនៃជំងឺកូវីត-១៩។ បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ហាងលក់សម្ភារៈបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ប្រមាណជាជាងប្រាំបីកន្លែង ត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែជំងឺកូវីត-១៩មួយនេះ។
ប្រភពព័ត៌មានដដែលនេះបានបន្ថែមថា ជាធម្មតាក្រុមហ៊ុន Apple សម្រេចចិត្តបិទហាងរបស់ខ្លួន លុះត្រាតែបុគ្គលិកដែលបានបម្រើការនៅក្នុងហាងទាំងអស់នោះ ទទួលបានលទ្ធផលនៃការធ្វើតេស្តវិជ្ជមានជំងឺកូវីត-១៩ ប្រមាណជាជាងដប់ភាគរយឡើងទៅ ទើបក្រុមហ៊ុន Apple សម្រេចចិត្តបិទហាងទាំងអស់នោះជាបណ្តោះអាសន្នសិន។
ឈ្មោះទីតាំងខាងក្រោមនេះ គឺជាទីតាំងហាងរបស់ក្រុមហ៊ុន Apple ដែលត្រូវបានបិទកាលពីថ្ងៃអង្គារកន្លងទៅ ដោយសារតែបញ្ហាជំងឺកូវីត-១៩÷
_ Dadeland នៅទីក្រុង Miami
_ The Gardens Mall នៅក្រុង Palm Beach
_ Lenox Square នៅទីក្រុង Atlanta
_ ផ្សារទំនើប Cumberland នៅទីក្រុង Atlanta
_ ភូមិ Highland នៅ Houston
_ Summit Mall នៅរដ្ឋ Ohio
_ Pheasant Lane នៅរដ្ឋ New Hampshire
_ Sainte-Catherine នៅទីក្រុង Motreal ប្រទេសកាណាដា៕
ប្រភព: Engadget
Post a Comment