ក្រុមហ៊ុន Apple កំពុងតែប្រមែប្រមូលអ្នកជំនាញសម្រាប់ធ្វើការរចនាបន្ទះឈីបថ្មី

អស់រយៈពេលប្រហែលជាជាង 9 ខែបន្ទាប់ពីក្រុមហ៊ុន Apple បានបើកដំណើរការរោងចក្រផលិតបន្ទះឈីបថ្មីរបស់ខ្លួន ដែលមានមូលដ្ឋាននៅទីក្រុង Munich ឥឡូវនេះក្រុមហ៊ុន Apple ក៏កំពុងតែចាប់ផ្តើមជួលវិស្វករបន្ថែមដែលមានបទពិសោធន៍នៅក្នុងការផលិតម៉ូដឹមឈីប និងទៅលើអាជីវកម្ម semiconductor wireless នៅ Irvine រដ្ឋ California ផងដែរ។

ថ្មីៗនេះ បើយោងតាមសារព័ត៌មាន Bloomber បានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងតែស្វែងរកអ្នកដែលមានបទពិសោធន៍ទៅលើប្រព័ន្ធប៊្លូធូ វ៉ាយហ្វាយ semiconductor និងវិទ្យុឥតខ្សែ (wireless radio) សម្រាប់ធ្វើការរចនាទៅលើប្រព័ន្ធបន្ទះឈីបឥតខ្សែ (wireless system on-a-chip)។

នេះអាចជាសញ្ញាមួយដែលបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងតែខិតខំក្នុងការផលិតបន្ទះឈីបឥតខ្សែផ្ទាល់ខ្លួននាពេលអនាគត ដើម្បីគេចផុតពីការប្រើប្រាស់បន្ទះឈីបដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Qualcomm៕


ប្រភព: GSMArena

Post a Comment

To Top