ហ្គេម Among US អាចលេងនៅលើ VR បានហើយ

ស្ងាត់ៗ ក្រុមហ៊ុន Oculus បានបញ្ចេញនូវវីដេអូ Trailer អំពីហ្គេម Among US ដែលអាចលេងវាបានដោយប្រើ VR និងមាននូវមុខងារ first-person ផងដែរ។ យើងមិនទាន់បានដឹងច្បាស់ពីថ្ងៃបញ្ចេញនូវហ្គេម Among US ស៊េរីថ្មីនេះនោះទេ ប៉ុន្តែនៅពេលដែលវាចេញជាផ្លូវការ អ្នកអាចទទួលយកនូវបទពិសោធន៍ថ្មីក្នុងការលេងហ្គេម Among US នេះបាននៅលើ PlayStation VR, Meta Quest 2 និង Steam។

ហ្គេម Among US VR ត្រូវបានបង្ហាញនៅក្នុងកម្មវិធី The Game Awards កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាមួយនឹងឈុតខ្លីៗដែលបង្ហាញពីការលេងតាមរយ:មុខងារ first-person។

ការអភិវឌ្ឍហ្គេម Among US VR នេះមិនបានកែប្រែពីរបៀបលេងនោះទេ ដោយអ្នកអាចលេងវាបានដូចទៅនឹងអ្នកលេង Among US នៅក្នុងទូរស័ព្ទដៃ និងកំព្យូទ័រធម្មតាដែរ ដោយ Among US VR នេះ នឹងធ្វើការកែប្រែនូវបទពិសោធន៍នៃការមើល ដោយយើងអាចមើលឃើញវានៅក្នុងរូបភាព 3D ដែលខុសពីមុនយើងអាចមើលវាឃើញតែពីខាងលើប៉ុណ្ណោះ៕


ប្រភព: Engadget

Post a Comment

To Top