ទូរស័ព្ទដៃ Xiaomi Redmi K50 Gaming បំពាក់មកជាមួយនឹងបន្ទះឈីបកំពូល Dimensity 9000!!
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន Xiaomi បានដាក់ចេញនូវទូរស័ព្ទដៃ Gaming របស់ខ្លួនគឺ Redmi K40 Gaming ដែលបំពាក់មកជាមួយនឹងបន្ទះឈីប Dimensity 1200។
បើយោងទៅតាមគណនី Digital Chat Station បានបង្ហាញថា ទូរស័ព្ទ Redmi K50 Gaming នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយបំផុតដែលផលិតដោយក្រុមហ៊ុនរបស់ប្រទេសតៃវ៉ាន់។ បន្ថែមពីនេះ ប្រភពដដែលក៏បានបន្ថែមថា ទូរស័ព្ទ Redmi K50 Gaming អាចនឹងរក្សាទំហំកាមេរ៉ា 64 មេហ្កាភិចស៊ែល និងកម្លាំងថាមពលថ្ម 5,000 mAh ដដែល ខណៈពេលដែលទូរស័ព្ទដៃមួយនេះ អាចនឹងបំពាក់ទ្រនាប់ស្កេនក្រយៅដៃនៅពីក្រោមអេក្រង់ផ្ទាល់តែម្តង។
ការរចនាវត្ថុធាតុដើមខាងក្នុងនៃទូរស័ព្ទ Gaming នេះអាចនឹងមានសភាពខុសពីទូរស័ព្ទ Redmi K40 ជំនាន់មុន ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ទៅលើការលេងហ្គេមដោយរលូន និងកាត់បន្ថយកម្តៅ។
| រូបភាពឌីសាញរបស់ Redmi K40 |
សម្រាប់កាលបរិច្ឆេទនៃការចេញលក់នូវទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi មួយនេះពុំមានប្រភពណាអាចបញ្ជាក់បានឡើយ ប៉ុន្តែបើយោងទៅតាមពេលវេលា និងកាលបរិច្ឆេទដែលក្រុមហ៊ុន Xiaomi ធ្លាប់បានបញ្ចេញនូវទូរស័ព្ទដៃ Redmi K40 ជំនាន់មុន យើងអាចសន្និដ្ឋានបានថា ទូរស័ព្ទ Redmi K50 អាចនឹងដាក់លក់នៅអំឡុងត្រីមាសទី១ក្នុងឆ្នាំ២០២២ និងសម្រាប់ម៉ូដែល Gaming អាចនឹងនាំមកតាមក្រោយ៕
ប្រភព: GSMArena
Post a Comment