ក្រុមហ៊ុនទូរស័ព្ទដៃ Xiaomi និង Motorola គឺជាក្រុមហ៊ុនដំបូងគេដែលនឹងប្រើប្រាស់បន្ទះឈីប Snapdragon 898 នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន
បើយោងតាមការបែកធ្លាយរបស់ Digital Chat Station បានបង្ហាញថា ក្រុមហ៊ុន Xiaomi និង Motorola នឹងក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទដំបូងគេដែលប្រើប្រាស់បន្ទះឈីប Snapdragon 898។ ប្រភពដ៏ដែលនេះបានបន្ថែមថា ក្រុមហ៊ុនទូរស័ព្ទ Motorola មានបំណងដាក់លក់ទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួននៅបំណាច់ឆ្នាំ២០២១ នេះ។
ស្របពេលជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយចេញពី Ice Universe នូវពិន្ទុ Geekbench នៃបន្ទះឈីប Snapdragon 898 ដោយបន្ទះឈីបថ្មីមួយនេះទទួលបានពិន្ទុ 15% ខ្ពស់ជាងពិន្ទុរបស់ឈីប Snapdragon 888 និងប្រហែល 5% ខ្ពស់ជាងឈីប Snapdragon 888+។ ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅលើម៉ាសុីនទូរស័ព្ទ ដែលមិនទាន់ដំណើរការពេញលេញ ដូចនេះដើម្បីដឹងច្បាស់នូវពិន្ទុរបស់បន្ទះឈីបថ្មីមួយនេះ គឺមានតែត្រូវរងចាំការចេញលក់ស្មាតហ្វូនជំនាន់ថ្មីពីសំណាក់ក្រុមហ៊ុនទាំងពីរខាងលើតែប៉ុណ្ណោះ៕
ប្រភព: GSMArena
Post a Comment