ក្រុមហ៊ុន Xiaomi កំពុងតែសាកល្បងផ្ទៃប្រើប្រាស់ MIUI 13 នៅលើ Android 11 និង Android 12

ប្រភពកូដរបស់ MIUI 13 បានបង្ហាញថា ទូរស័ព្ទ Xiaomi 12X ប្រហែលជានឹងមកជាមួយ Xiaomi 12 នៅខែក្រោយ ខណៈពេលដែលទូរស័ព្ទ Redmi K50 ដែលនឹងប្រើប្រាស់ MIUI 13 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 11 ក៏កំពុងតែត្រៀមនឹងបញ្ចេញផងដែរ។ តាមរយៈប្រភពកូដ OS យើងអាចដឹងបានថា តើស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ណាខ្លះដែលអាចនឹងអាប់ដែតទៅកាន់ផ្ទៃប្រើប្រាស់ MIUI 13 នាពេលខាងមុខ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះទូរស័ព្ទរបស់ក្រុមហ៊ុន Xiaomi ដែលអាចនឹងទទួលបានកំណែអាប់ដែតទៅកាន់ផ្ទៃប្រើប្រាស់ MIUI 13÷

_ Mi Mix 4

_ Mi 11 Ultra

_ Mi 11

_ Redmi K40

_ Redmi K40 Pro

_ Mi 10S

_ និង Mi 11 Lite 5G៕


ប្រភព: GSMArena

Post a Comment

To Top