របៀបផ្លាស់ប្តូរហ្វាលឯកសារពី Word ទៅ PDF, PDF ទៅ Word និងប្រភេទឯកសារផ្សេងៗទៀតបានដោយងាយ!!

បើសិនជាអ្នកធ្វើការជាករាងារការិយាល័យឬក៏ជាអ្នកសរសេរនូវអត្ថបទឬឯកសារ នោះអ្នកប្រាកដជាស្គាល់នូវប្រភេទហ្វាល់ (File) ឯកសារដែលមានដូចជា PDF, Word, PowerPoint, Excel...។ល។



ប៉ុន្តែបើសិនជាអ្នកចង់កែប្រើហ្វាល់ PDF ទៅជា Word ឬ Word ទៅជា PDF នឹងអ្នកចង់កែប្រែហ្វាល់ជាច្រើនទៀត តើអ្នកគួរធ្វើតាមរបៀបណាដែលចំណាយពេលលឿននិងមិនបាត់បង់នូវទម្រង់ឯកសារដែលមានក្នុងហ្វាល់?



ថ្ងៃនេះក្រុមការងាររបស់យើងសូមបង្ហាញពីរបៀបដែលអ្នកអាចកែប្រែប្រភេទឯកសារហ្វាល់បានច្រើនបែបច្រើនយ៉ាងដោយមិនចាំបាច់ទាញយកនូវកម្មវិធីអ្វីទាំងអស់÷

ជំហានដំបូង សូមអ្នកចូលទៅកាន់ “Browser” ណាមួយរបស់អ្នករួចវាយនូវវេបសាយនេះ “ pdf.online ” នោះអ្នកនឹងឃើញជម្រើសប្រភេទឯកសារជាច្រើនទៅតាមតម្រូវការរបស់អ្នក។



ជំហានបន្ទាប់ អ្នកអាចចុចទៅលើការកែហ្វាល់ណាមួយដែលអ្នកចង់ ឧទាហរណ៍ កែពីហ្វាល់ PDF ទៅជា Word រួចចុចលើពាក្យ “Local device” ដើម្បីដាក់ហ្វាល់ដែលអ្នកចង់កែចូល។



ជំហានបញ្ចប់ គ្រាន់តែចុច “Download” ជាការស្រេច នោះអ្នកអាចកែហ្វាល់នោះតាមរយ: “Microsoft Word” បានហើយ។

Post a Comment

To Top