កាន់តែងាយស្រួល!! ក្រុមហ៊ុន WhatsApp បានបញ្ចេញមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ប្រើគណនីនៅលើឧបករណ៍ផ្សេងទៀតបាន ដោយមិនចាំបាច់ភ្ជាប់អុីនធឺណិតនៅលើស្មាតហ្វូន
អស់រយៈពេលជាច្រើនខែ ដែលក្រុមហ៊ុន WhatsApp បានសិក្សានិងសាកល្បងទៅលើមុខងារមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្ជាប់គណនី WhatsApp ទៅឧបករណ៍ផ្សេងទៀតបាន និងអាចបញ្ជូននិងទទួលសារបានបើទោះបីជាស្មាតហ្វូនចម្បងរបស់អ្នកមិនភ្ជាប់អុីនធឺណិតក៏ដោយ។
ដើម្បីជាភាពងាយស្រួល សម្រាប់អ្នកដែលមិនធ្លាប់ប្រើប្រាស់កម្មវិធី WhatsApp ពីមុន អ្នកមិនអាចទទួលឬផ្ញើសារពីឧបករណ៍ផ្សេងបានទេនៅពេលដែលស្មាតហ្វូនរបស់អ្នកមិនបានភ្ជាប់អុីនធឺណិត បើទោះបីជាឧបករណ៍បន្ទាប់បន្សំរបស់អ្នកបានភ្ជាប់អុីនធឺណិតរួចហើយក៏ដោយ។
នាពេលឥឡូវនេះ មុខងារមួយនេះ បានដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុន WhatsApp នៅក្នុងកំណែអាប់ដេតថ្មី ទាំងនៅក្នុងទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android និង IOS។
សម្រាប់ឧបករណ៍ដែលបានភ្ជាប់រួច អ្នកអាចនឹងទទួលសារនិងផ្ញើសារនៅលើឧបករណ៍នោះបានរយ:ពេល ១៤ ថ្ងៃ នៅពេលដែលទូរស័ព្ទរបស់អ្នកមិនមានអុីនធឺណេត។ មុខងារថ្មីនេះ អាចនឹងមានប្រយោជន៍ប្រសិនបើអ្នកបានបាត់ទូរស័ព្ទរបស់អ្នក ហើយអ្នកត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់នូវកម្មវិធី WhatsApp នៅលើឧបករណ៍ដែលអ្នកបានភ្ជាប់ហើយ៕
ប្រភព: GSMArena
Post a Comment