WhatsApp កំពុងសាកល្បងលើមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច react ទៅលើសារបាន!!

ក្រុមហ៊ុន WhatsApp បានបញ្ចេញកំណែអាប់ដែត 2.21.24.8 សម្រាប់ទូរស័ព្ទដែលប្រើដោយប្រព័ន្ធប្រតិបត្តិការ Android នៅក្នុង Channel WhatsApp របស់ខ្លួនដែលបានបង្ហាញថា ក្រុមហ៊ុន WhatsApp កំពុងធ្វើការផលិតនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ react សារបានដូចទៅនឹងកម្មវិធី Messenger និង Instagram ផងដែរ។

បន្ថែមពីនេះ មុខងារ Message Reaction (បង្ហាញការប្រតិកម្មទៅលើសារ) ត្រូវបានក្រុមហ៊ុន WhatsApp ចំណាយពេលវេលាសម្រាប់បង្កើតអស់រយ:ពេលពីរទៅបីខែរួចមកហើយ ដោយជាក់ស្តែង មុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការបង្ហាញការប្រតិកម្មទៅលើសារនៅក្នុងកម្មវិធី WhatsApp បានដូចទៅនឹងការ react comment និង post នៅក្នុង Facebook អញ្ចឹងផងដែរ។

ចំពោះមុខងារថ្មីខាងលើនេះ ក្រុមហ៊ុន WhatsApp មិនបានបញ្ចេញព័ត៌មានជូនដំណឹងដល់អ្នកប្រើប្រាស់ថាខ្លួនកំពុងផលិតនូវមុខងារនេះនោះទេ ប៉ុន្តែក្រោយមក ក្រុមហ៊ុន WhatsApp ក៏ចាប់ផ្តើមដាក់កំណែអាប់ដេតបែតា (beta) មុខងារនេះសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS និង Android របស់ខ្លួន៕

ប្រភព: GSMArena

Post a Comment

To Top