របៀបទាញយកវីដេអូពីកម្មវិធី TikTok ដោយមិនជាប់ Watermark!!

នាសម័យកាលកូវីត-19 ការកម្សាន្តភាគច្រើនគឺត្រូវបាននិយមតាមប្រព័ន្ធប្រតិបត្តិការអេឡិចត្រូនិក តាមរយៈការតាមដានទស្សនាខ្សែភាពយន្តអនឡាញ លេងហ្គេមកម្សាន្ត នឹងប្រើប្រាស់នៅលើកម្មវិធីដែលត្រូវបានបង្កើតដោយក្រុមឌីវីឡុបភើ ( Developer ) ទាំងក្នុងនឹងក្រៅស្រុក។ កម្មវិធីទាំងនោះភាគច្រើនមានដូចជា យូធូប “YouTube” ហ្វេសប៊ុក “Facebook” អ៊ីនស្តាក្រាម “Instagram” នឹងជាពិសេសនោះគឺកម្មវិធី ទីកតុក “TikTok” ដែលទទួលបានការគាំទ្រនឹងដោនឡូតច្រើនជាងមួយពាន់លានអ្នក។ 




បើអ្នកជា អ្នកដែលនិយមប្រើប្រាស់នូវកម្មវិធី ទីកតុក “TikTok” ជាប្រចាំអ្នកនឹងបានដឹងនូវរបៀបរក្សាទុក “Save” វីដេអូពីកម្មវិធីនោះចូលទៅក្នុងឧបករណ៍ប្រើប្រាស់ ( ទូរស័ព្ទ ) របស់អ្នកហើយ។ ប៉ុន្តែរាល់វីដេអូទាំងនោះសុទ្ធសឹងតែជាប់នូវឈ្មោះគណនីទីកតុក ឬហៅថា “ Video Watermark”។ ប៉ុន្តែនៅថ្ងៃនេះក្រុមការងាររបស់ពួកយើងនឹងបង្ហាញនូវវិធីដែលអ្នកអាចរក្សាទុកនូវវីដេអូចេញពីទីកតុកដោយមិនជាប់ “Video Watermark” បានដោយងាយស្រួលនឹងឆាប់រហ័ស។



ជំហានដំបូង សូមបើកនូវកម្មវិធី “Browser” ណាមួយរបស់អ្នកនឹងសុំចុចទៅលើ “Link” នេះ។



ជំហានបន្ទាប់ សូមចូលទៅកាន់កម្មវិធី ទីកតុ “TikTok” របស់អ្នករួចធ្វើការចម្លងនូវលីង “Copy Link” ពីវីដេអូទីកតុក “TikTok” ដែលអ្នកចង់ដោនឡូត។


ជំហានចុងក្រោយ សូមធ្វើការ “Paste” នូវតំណភ្ជាប់នោះចូលទៅក្នុង “Website download” រួចចុចទាញយកជាការស្រេច។

Post a Comment

To Top