កម្មវិធី TikTok បានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអាមេរិកនិងប្រទេសកាណាដាសម្រាប់ smart TV ហើយ!!

កម្មវិធី TikTok គឺជាកម្មវិធីកម្សាន្តបណ្ដាញសង្គមមួយក្នុងចំណោមកម្មវិធីបណ្តាញសង្គមទាំងអស់ដែលទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ កាលពីមួយឆ្នាំមុន ក្រុមហ៊ុន TikTok បានប្រើប្រាស់ទូរទស្សន៍ Fire TV របស់ Amazon សម្រាប់សាកល្បងកម្មវិធីរបស់ខ្លួននៅក្នុងទូរទស្សន៍ឆ្លាតវៃ ឬអាចហៅបានថាជា Smart TV ដែលមានទំហំអាក្រង់ធំ។ 

ដូចនេះ ការដាក់បញ្ចូលកម្មវិធី TikTok របស់ខ្លួននៅក្នុងទូរទស្សន៍ឆ្លាតវៃមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ដោយឥឡូវនេះ ក្រុមហ៊ុន TikTok បានដាក់កម្មវិធីរបស់ខ្លួននៅក្នុងប្រទេសអាមេរិក និងកាណាដា ដែលអាចប្រើប្រាស់បាននៅក្នុងប្រភេទទូរទស្សន៍ Google TV, Android TV, LG smart TVs និង Samsung smart TVs។

បើទោះបីជាទូរទស្សន៍ smart TV មានទំហំអេក្រង់ធំយ៉ាងណាក្តី ក៏កម្មវិធី TikTok នៅក្នុង smart TV នៅតែបង្ហាញវីដេអូតាមបែបបញ្ឈរដដែល ដោយសារតែវីដេអូ TikTok ទាំងអស់នោះ ត្រូវបានថតឡើងតាមរយ:ទូរស័ព្ទដៃ។ អ្នកអាចស្វែងរកអ្នកបង្កើតវីដេអូ ឬការដាក់បង្ហាញនូវវីដេអូដែលអ្នកបានតាមដាននៅក្នុងទំព័រមុខរបស់អ្នក ដែលដូចទៅនឹងកម្មវិធី TikTok នៅក្នុងទូរស័ព្ទដៃ ដោយគ្រាន់តែអ្នកអាចទទួលបានបទពិសោធន៍ថ្មីនៃការទស្សនាវីដេអូ TikTok នៅលើអេក្រង់ទូរទស្សន៍ដែលមានទំហំធំជាងអេក្រង់ទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ៕


ប្រភព: Engadget

Post a Comment

To Top