ឡានអគ្គិសនី Tesla Model Y ទទួលបានការដំឡើងបន្ទះឈីប AMD Ryzen នៅក្នុងប្រទេសចិន

បើសិនជាអ្នកទិញឡានដែលប្រើដោយកម្លាំងថាមពលអគ្គិសនី Tesla Model Y នៅក្នុងប្រទេសចិន នោះអ្នកនឹងទទួលបានបន្ទះឈីបកំព្យូទ័រដែលមានថាមពលខ្លាំងមកជាមួយផងដែរ។ ក្រុមហ៊ុន Electrek បានឱ្យដឹងថា ក្រុមហ៊ុន Tesla កំពុងតែដឹកជញ្ជូនឡានដែលដើរដោយថាមពលអគ្គិសនីរបស់ខ្លួនដោយប្រើប្រាស់បន្ទះឈីប AMD Ryzen ជំនួសឱ្យការប្រើប្រាស់បន្ទះឈីប Intel។

តើហេតុអ្វីបានជាក្រុមហ៊ុន Tesla បំពាក់បន្ទះឈីបកំព្យូទ័រនៅលើឡានអគ្គិសនីរបស់ពួកគេ? បើយោងទៅតាមគេហទំព័រ CNBC បានបង្ហាញថា បន្ទះឈីបកំព្យូទ័រទាំងអស់នោះ អាចជួយឱ្យឡាន Tesla ទាញយកវីដែអូដែលថតពីកាមេរ៉ារបស់ឡាន Tesla បាន និងបន្ទះឈីបកំព្យូទ័រនោះដែរ អាចជួយឱ្យឡានដែលដើរដោយកម្លាំងថាមពលអគ្គិសនីនេះ អាចគណនាព័ត៌មានដែលអ្នកផលិតបានដាក់បញ្ចូលនៅក្នុងឡានទំនើបនោះបាន។

យ៉ាងណាម៉ិញ យើងមិនប្រាកដទេថា តើបន្ទះឈីប Ryzen APU ដែលបំពាក់នៅលើឡាន Tesla Model Y នោះវាដូចទៅនឹងការបំពាក់នៅលើម៉ូដែល S និង X ឬក៏អត់នោះទេ។ បន្ថែមពីនេះ ក៏គ្មានប្រភពព័ត៌មានណាដែលអាចបង្ហាញថា តើក្រុមហ៊ុន Tesla មានគម្រោងបំពាក់ឈីប AMD ទៅលើឡានរបស់ខ្លួនសម្រាប់តែក្នុងប្រទេសចិន ឬនៅតាមបណ្តាប្រទេសផ្សេងទៀត ដោយសារតែពុំមានព័ត៌មានច្បាស់ការជាផ្លូវណាមួយចេញពីក្រុមហ៊ុន Tesla ឡើយទេ៕


ប្រភព: Engadget

Post a Comment

To Top