វិធីលុបហ្វាលឯកសារ ឬ រូបភាពដែលប្រើប្រាស់ហើយនៅក្នុងកម្មវិធី Telegram!!
បើសិនជាអ្នកប្រើប្រាស់កម្មវិធី “Telegram” អ្នកប្រាកដជាដឹងហើយថាកម្មវិធីនេះប្រើប្រាស់ទំហំ “Mb” នៃអង្គផ្ទុកទិន្នន័យសរុបរបស់ទូរស័ព្ទរបស់អ្នកច្រើនប៉ិនណា។
រូបភាពឬឯកសារខ្លះសុទ្ធតែជារូបឯកសារដែលអ្នកបានឃើញហើយឬប្រើហើយប៉ុន្តែវានៅតែរក្សាទុកនៅក្នុងទូរស័ព្ទដៃរបស់អ្នក។
ដើម្បីសម្អាតនឹងទទួលបាននូវទំហំអង្គផ្ទុកទិន្នន័យច្រើនត្រឡប់មកវិញ សូមធ្វើតាមនូវជំហានខាងក្រោម÷
+ ជំហានដំបូង សូមអ្នកធ្វើការទាញយកនូវកម្មវិធី “ZArchiVer” រួចចុចលើពាក្យ “Open” នឹងស្វែងរកនូវ “Folder Telegram” បន្ទាប់មកសូមចុចលើ “Folder” នោះ។
+ ជំហានបន្ទាប់ អ្នកនឹងឃើញនូវ “Folder” ចំនួនបួន បន្ទាប់មកសូមចុចទៅលើ “Folder” ម្តងមួយ រួចយកសញ្ញាចុចបីនៅខាងលើ រួចយកពាក្យ “Multi-select”។
+ ជំហានទី៣ សូមចុចលើសញ្ញាគ្រីស២ រួចយកពាក្យ “Select all” រួចយកពាក្យ “Delete”។
សូមធ្វើតាមជំហានទាំង៣ខាងលើនេះសម្រាប់លុបនូវ ឯកសារដែលលែងប្រើប្រាស់របស់កម្មវិធី “Telegram” ដែលអ្នកបានប្រើប្រាស់ហើយនៅក្នុង “Folder” ទាំង ៤ ( Telegram Audio, Telegram Documents, Telegram Images, Telegram Video )។






Post a Comment