អ្នកអាចបង្កើត Sticker ដោយខ្លួនឯងបាន តាមរយៈការប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងវេបសាយ!!

នាពេលថ្មីៗនេះ កម្មវិធី WhatsApp បានធ្វើកំណែអាប់ដែតថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងវេបសាយអាចបង្កើត Sticker ដោយខ្លួនឯងបាន ហើយអ្នកអាចប្រើប្រាស់ Sticker ដែលអ្នកបង្កើតនោះ សម្រាប់ផ្ញើជាសារទៅកាន់មិត្តភក្តិ ឬនរណាម្នាក់ក៏បានដែរ។ ចំពោះការបង្កើត Sticker ដោយខ្លួនឯងនេះ អ្នកនឹងមិនតម្រូវឱ្យទាញយកកម្មវិធីផ្សេងទៀតឡើយ ដោយអ្នកអាចបង្កើតវាឡើងនៅក្នុងវេបសាយរបស់កម្មវិធី WhatsApp ផ្ទាល់តែម្តង។

ដើម្បីអាចបង្កើត Sticker ដោយខ្លួនឯងបាន សូមចុចរូបតំណាងខ្នាស់ក្រដាស (សម្រាប់ផ្ញើឯកសារ) រួចជ្រើសរើសយកស្ទីកគ័រ ហើយបន្ទាប់មកជ្រើសរើសយករូបភាពដែលអ្នកចង់ដាក់វាឱ្យទៅជាស្ទីកគ័រជាការស្រេច។ សម្រាប់ WhatsApp នៅក្នុងកំព្យូទ័រវិញ មុខងារនេះនឹងមកដល់នៅក្នុងអំឡុងពេលមួយសប្តាហ៍ទៀត ឬក៏អ្នកអាចបង្កើតស្ទីកគ័របានឥឡូវនេះ តាមរយៈកម្មវិធី WhatsApp នៅក្នុងវេបសាយផ្ទាល់។

ការបង្កើតស្ទីកគ័រដោយខ្លួនឯងនេះ មិនមែនជារឿងថ្មីនោះទេ ដោយអ្នកអាចបង្កើតស្ទីកគ័របានដោយសេរីតាមរយៈកម្មវិធីបង្កើតស្ទីកគ័រដែលមាននៅក្នុង Playstore និង Appstore នៅក្នុងទូរស័ព្ទដៃរបស់អ្នក៕

ប្រភព: THE VERGE

Post a Comment

To Top