ក្រុមហ៊ុន Spotify បានសហការជាមួយនឹងក្រុមហ៊ុន Netflix ដើម្បីបើកដំណើរការ Netflix Hub នៅក្នុងកម្មវិធី Spotify!!
កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនក៏ដូចជាកម្មវិធីចម្រៀងលំដាប់ពិភពលោក “Spotify” បានប្រកាសជាផ្លូវការថា ខ្លួនកំពុងតែសហការជាមួយនឹងក្រុមហ៊ុន Netflix ដើម្បីបើកដំណើរការ Netflix Hub (ដែលអាចមានន័យថា ជាគណនី ឬកញ្ចប់ចម្រៀង Soundtrack ពីក្នុងខ្សែភាពយន្តដែលមាននៅក្នុងកម្មវិធី Netflix មកដាក់បញ្ចូលនៅក្នុងកម្មវិធីចម្រៀង Spotify) នៅក្នុងសេវាកម្មកម្មវិធីរបស់ខ្លួន។ Netflix Hub នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចចូលទៅកាន់កញ្ចប់មួយនេះបាន ទាំងកម្មវិធី Spotify នៅក្នុងទូរស័ព្ទដៃ និងតាមរយ:គេហទ័ព័រ របស់ Spotify ផ្ទាល់។
ប្រភព: GSMArena
Post a Comment