ក្រុមហ៊ុន Samsung បានប្រកាសចេញនូវខោខូវប៊យដែលមកជាមួយហោប៉ៅសម្រាប់ដាក់ស្មាតហ្វូនបត់ Galaxy Z Flip3

ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ឈានមុខគេរបស់ប្រទេសកូរ៉េខាងជើងគឺ ក្រុមហ៊ុន Samsung បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតសំលៀកបំពាក់ក៏ដូចជាក្រុមហ៊ុនផលិតខោខូវប៊យ Dr Denim ដើម្បីធ្វើការផលិត និងបញ្ចេញនូវខោខូវប៊យដែលមានហោប៉ៅសម្រាប់ដាក់ Galaxy Z Flip3 ដែលជាទស្មាតហ្វូនអាចបត់បាន។ ខោខូវប៊យដែលត្រូវបានសហការផលិតពីក្រុមហ៊ុនទាំងពីរនេះ ត្រូវបានធ្វើការរចនាហោប៉ៅនៅលើត្រគាកខាងស្តាំ និងដើម្បីឱ្យសមនឹងការដាក់ស្មាតហ្វូន clamshell ដែលបត់បាន។ ខោខូវប៊យមួយនេះ មាននូវហោប៉ៅផ្សេងទៀត ដែលខ្លះជាហោប៉ៅជំហរនិងខ្លះទៀតជាហោប៉ៅដែលដេរបិទជិត។


នៅក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន Samsung បានចោទសួរដល់ទស្សនិកជនថា “តើអ្នកណាត្រូវការហោប៉ៅធំ?” ហើយក៏សម្រេចចិត្តដកវាចេញ ដោយហេតុ “ហោប៉ៅធំអស់កន្លែងច្រើនពេក និងមិនមើលទៅទាន់សម័យ” បន្ទាប់មក Samsung ក៏បានលើកឡើងបន្ថែមទៀតថា ដោយសារស្មាតហ្វូនជំនាន់ថ្មីរបស់ពួកគេវារអិលចុះរអិលឡើងនៅក្នុងហោប៉ៅខោដែលធំនោះ។ យើងស្តាប់ទៅវាដូចជាកំប្លែង ប៉ុន្តែការផលិតខោខូវប៊យដែលមានហោប៉ៅអាចដាក់នូវស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip3 នេះបានគឺពិតជាចំណុចដែលសមហេតុសមផលរបស់គេមែន។

ឈុតខោខូវប៊យនេះនឹងដាក់លក់ក្នុងតម្លៃ 1,499 AUD (ដែលមានតម្លៃស្មើ 1119.42 ដុល្លាសហរដ្ឋអាមេរិក) និងភ្ជាប់មកជាមួយស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip3 ដែលមានអង់ផ្ទុកទិន្នន័យ 128GB ដោយឥតគិតថ្លែ។ ទិញខោខូវប៊យ នឹងទទួលបាន Samsung Galaxy Z Flip3 ដោយឥតគិតថ្លែ។ Samsung Galaxy Z Flip3 មានជម្រើសពណ៌ចំនួនបួន ដែលមាន ពណ៌ខ្មៅ, ពណ៍បៃតង, ពណ៌ទឹកដោះគោ និងពណ៌ដែលស្រដៀងទៅនឹងផ្កាស្បៃរឿង៕


ប្រភព: GSMArena

Post a Comment

To Top