រថយន្ត Renault cult '4' ឬអាចហៅបានថាឡានដែលអាចហោះបាន!!
ខុសពីក្រុមហ៊ុនផលិតយានយន្តដ៏ទៃ ក្រុមហ៊ុន Renault បានងាកទៅរកការផលិតយានយន្តដែលអាចហៅបាន ដែលឱ្យឈ្មោះថា Renault Air4 ឬ Renault។
ក្រុមហ៊ុន Renault បានសហការជាមួយនឹងក្រុមហ៊ុនខាងរចនាឌីសាញ Miami TheArsenale ដើម្បីបង្កើតដ្រូនដែលមានទំហំអាចឱ្យមនុស្សជិះបាន ជាមួយនឹងកៅអីអង្គុយចំនួនបួន។ គំនិតនៃការបង្កើតនូវដ្រូនដែលអាចឱ្យមនុស្សជិះបាននេះ គឺសម្រាប់អបអរនូវខួបលើកទី 60 នៃរថយន្ត Renault 4។
តួខ្លួនរបស់ Renault 4 ត្រូវបានផ្គុំឡើងដោយកាបូនហ្វាយបឺទាំងស្រុង ហើយមានកម្លាំងថាមពលថ្ម 22, 000 mAh ដែលផ្តល់ថាមពលសរុប 90, 000 mAh។ ចំពោះកម្លាំងរុញច្រាន (Thrust) អាចធ្វើការរុញច្រានក្នុងបរិមាណ 95 គីឡូក្រាម ឬ209ផោន ក្នុងមួយ propeller (ជាពាក្យបច្ចេកទេសដែលអាចមានន័យថា រង្វិលនៃស្លាបរបស់ដ្រូនដើម្បីឱ្យដ្រូនអាចហោះបាន) និងមានសមត្ថភាពទ្រទ្រង់ និងលើកទម្ងន់សរុបបាន 840 ផោន៕
ប្រភព: Engadget
Post a Comment