ទើបតែដាក់ឱ្យទាញយកនៅថ្ងៃនេះសោះ ប៉ុន្តែ PUBG: NEW STATE ទទួលបានការទាញយករហូតទៅដល់ 10 លានដងនៅក្នុង Play Store!!
កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន KRAFTON ដែលជាក្រុមហ៊ុនផលិតហ្គេម PUBG នៅក្នុងកំព្យូទ័រ និង console បានប្រកាសថា ខ្លួនបានធ្វើការផលិតនូវហ្គេម PUBG នៅលើទូរស័ព្ទថ្មី ដែលខុសពី PUBG Mobile ដែលផលិតដោយក្រុមហ៊ុន Tencent ហើយហ្គេមមួយនោះត្រូវបានគេដាក់ឈ្មោះថា PUBG: NEW STATE។
PUBG: NEW STATE បានដាក់ឱ្យ Pre-register នៅក្នុង Playstore និង App Store នៅ ខែកុម្ភៈ ឆ្នាំ2021 ដោយសម្រាប់អ្នកដែលបាន Pre-register នឹងទទួលបាននូវស្គីន (skin) ឡានសម្រាប់ប្រើប្រាស់នៅពេលដែលហ្គេមមួយនេះដាក់ឱ្យទាញយកជាផ្លូវការ។
រយៈពេលមិនយូរប៉ុន្មាន ក្រុមហ៊ុន KRAFTON ក៏បានដាក់ឱ្យធ្វើការទាញយកនូវហ្គេម PUBG Mobile របស់ខ្លួនគឺ PUBG: NEW STATE នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវនឹងថ្ងៃនេះផ្ទាល់តែម្តង។ ដោយសារតែមានការ Pre-register ច្រើនពីសំណាក់អ្នកដែលចូលចិត្តលេងហ្គេមតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើឱ្យកំណើននៃការទាញយកពីជុំវិញពិភពលោក ឡើងរហូតដល់ 10 លានដងក្នុងរយៈពេលមិនដល់មួយថ្ងៃស្រួលបួលផង។
សម្រាប់អ្នកដែលមិនបាន Pre-register ទុកមុន អ្នកអាចទាញយកហ្គេម PUBG សេរីថ្មីនេះ នៅក្នុង Playstore ឬ Appstore របស់អ្នកបានដោយឥតគិតថ្លៃ៕
វីដេអូ Trailer របស់ PUBG: NEW STATE:
Post a Comment