ក្រុមហ៊ុន Oppo គ្រោងនឹងនាំយកទូរទស្សន៍ Smart TV របស់ខ្លួនចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌា!!
ក្រុមហ៊ុន OnePlus និងក្រុមហ៊ុន Realme បានដាក់បង្ហាញទូរទស្សន៍ស្មាតធីវីរបស់ពួកគេនៅក្នុងទីផ្សារប្រទេសឥណ្ឌារួចមកហើយ។ បើយោងទៅតាមប្រភពដែលគួរឱ្យទុកចិត្តមួយបានបង្ហាញថា ក្រុមហ៊ុន Oppo គ្រោងនឹងនាំយកប្រភេទទូរទស្សន៍ស្មាតធីវីរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌាដែរ ដោយប្រភេទទូរទស្សន៍ស្មាតធីវីដំបូងដែលត្រូវនាំចូលនោះទំនងជាពពួកស៊េរី K9 របស់ក្រុមហ៊ុន Oppo។
ទូរទស្សន៍ស្មាតធីវី K9 ត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសចិនរួចមកហើយ ដោយទូរទស្សន៍ឆ្លាតវៃនេះដែរ មានទំហំអេក្រង់ 75 អុីញ ជាមួយនឹងបន្ទះអេក្រង់ LCD 60Hz និងគាំទ្រដោយ HDR10+ និង HLG ដែលមានពាក្យពេញថា “Hybrid log gamma”។ ទូរទស្សន៍ឆ្លាតវៃរបស់ Oppo មួយនេះ ដំណើរការដោយ MediaTek SoCs និងដើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS TV 2.0 របស់ក្រុមហ៊ុន Oppo ផ្ទាល់។
ចំពោះការដាក់លក់ទូរទស្សន៍ឆ្លាតវៃនេះនៅក្នុងទីផ្សារប្រទេសឥណ្ឌា ក្រុមហ៊ុន Oppo គ្រោងនឹងដាក់លក់នៅក្នុងត្រីមាសទី ១ នៃឆ្នាំ 2022 ដោយយើងមិនប្រាកដទេថា ក្រុមហ៊ុន Oppo នឹងដាក់លក់ម៉ូដែលទាំងអស់ ឬគ្រាន់តែដាក់លក់ម៉ូដែលមួយចំនួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា៕
ប្រភព: GSMArena
Post a Comment