ប្រទេសរុស្ស៊ី កំពុងធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន Netflix ក្នុងការផ្សាយមាតិកាដែលពាក់ព័ន្ធដល់ការស្រឡាញ់ភេទដូចគ្នា (LGBT)

មន្រ្តីរបស់ប្រទេសរុស្សីកំពុងធ្វើការសុើបអង្កេតទៅលើក្រុមហ៊ុន Netflix បន្ទាប់ពីមានការរាយការណ៍ចេញពី Public Commissioner For Protecting Families (ដែលបកជាខ្មែរថា ស្នងកាសារធារណៈសម្រាប់ការការពារក្រុមគ្រួសាររបស់ប្រទេសរុស្សី) បានចោទប្រកាន់ទៅលើក្រុមហ៊ុន Netflix ថាក្រុមហ៊ុនមួយនេះ បានបំពានទៅលើច្បាប់ស្តីពីការឃោសនាលើការស្រឡាញ់ភេទដូចគ្នា នេះបើយោងទៅតាមសារព័ត៌មាន Reuters។

The Commissioner (ស្នងកាសាធារណៈ) ខាងលើបានបន្ថែមថា មាតិការបស់ Netflix មួយចំនួនដែលមានប្រធានបទទាក់ទងទៅនឹង LGBTQIA+ (ដែលទាក់ទងទៅនឹងការស្រឡាញ់ភេទដូចគ្នា និងការឃោសនាអំពីទំនាក់ទំនងផ្លូវភេទ) បានអនុញ្ញាតឱ្យអ្នកដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅអាចទស្សនាបាន ដែលផ្ទុយពីច្បាប់របស់ប្រទេសរុស្សីដែលមិនអនុញ្ញាតឱ្យមនុស្ស ឬកុមារដែលមានអាយុក្រោម 18 ឆ្នាំទស្សនានូវមាតិការ (content) បែបនេះឡើយ។

ក្រសួងមហាផ្ទៃនៃប្រទេសរុស្សី កំពុងតែពិនិត្យមើលលើបណ្តឹងមួយនេះ និងបើសិនបើក្រុមហ៊ុន Netflix ធ្វើខុសទៅនឹងច្បាប់របស់ប្រទេសមែន ក្រុមហ៊ុនដែលចាក់ផ្សាយខ្សែភាពយន្តខ្នាតយក្សមួយនេះ អាចនឹងត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួនមួយលានរូពី ដែលស្មើនឹង 13, 390 ដុល្លារសហរដ្ឋអាមេរិក។ សំខាន់ជាងនេះទៅទៀត សេវាកម្មរបស់ក្រុមហ៊ុន Netflix អាចនឹងត្រូវផ្អាកជាបណ្តោះអាសន្ននៅប្រទេសរុស្សីផងដែរ។

ចំពោះរឿងក្តីមួយនេះ ក្រុមហ៊ុន Netflix ក៏បានចេញខ្លួនមកបកស្រាយផងដែរថា ក្រុមហ៊ុនរបស់ខ្លួនមិនបានរកឃើញមាតិកា (content) ដែលទាក់ទងទៅនឹង LGBT មួយណា ដែលអនុញ្ញាតឱ្យក្មេងក្រោម 16 ឆ្នាំអាចមើលបានឡើយ៕


ប្រភព: Engadget

Post a Comment

To Top