បន្ទះឈីបទូរទស្សន៍ MediaTek Pentonic 2000 គឺជាបន្ទះឈីបទំហំ 7nm ដំបូងគេបង្អស់ដែលអាចបង្ហាញកម្រិតរូបភាពរហូតដល់ 8K 120Hz!!
នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុនផលិតបន្ទះឈីប MediaTek កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសចេញនូវបន្ទះឈីបប្រភេទ Dimensity 9000 SoC សម្រាប់ស្មាតហ្វូន។ បន្ថែមពីនេះ ក្រុមហ៊ុន MediaTek ក៏កំពុងដាក់បញ្ចេញនូវឈីបថ្មីមួយទៀតផងដែរ ដែលប្រើប្រាស់សម្រាប់ទូរទស្សន៍ (smart TV) នោះគឺបន្ទះឈីប MediaTek Pentonic 2000 ដែលត្រូវបានគេប៉ាន់ស្មានថាជាបន្ទះឈីបដែលខ្លាំងជាងគេក្នុងចំណោមបន្ទះឈីបដែលបំពាក់ទៅលើស្មាតធីវីទាំងអស់។
បន្ទះឈីបស្មាតធីវី MediaTek Pentonic 2000 នេះ មានថាមពលខ្លាំងដែលវាអាចអាចបង្ហាញកម្រិតរូបភាពរហូតទៅដល់ 8K ជាមួយនឹងល្បឿន 120Hz ដែលកម្រិតបង្ហាញរូបភាពមួយនេះអាចធ្វើឱ្យភ្នែករបស់អ្នកមានក្តីសុខជាមួយរូបភាព-វីដេអូដែលអ្នកឃើញបាន។
ទូរទស្សន៍ស្មាតធីវីដែលនឹងបំពាក់មកជាមួយបន្ទះឈីប Pentonic 2000 នេះ ទំនងជានឹងមកដល់នៅក្នុងអំឡុងឆ្នាំ 2022៕
ប្រភព: GSMArena
Post a Comment