នាឡិកា Huawei Watch D នឹងមកជាមួយមុខងារវាស់សម្ពាធឈាម!!

ក្រុមហ៊ុន Huawei គ្រោងនឹងបញ្ចេញនូវនាឡិកាជំនាន់ថ្មីរបស់ខ្លួន ហើយនាឡិកានោះដែរនឹងភ្ជាប់មកជាមួយនឹងមុខងារដ៏កម្រមួយ។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏ទទួលបាននូវវិញ្ញាបនបត្រសម្រាប់ការបំពាក់មុខងារវាស់សម្ពាធឈាមនៅលើនាឡិកាឆ្លាតវៃរបស់ខ្លួនផងដែរ។

បើយោងទៅតាម Leaksters (ប្រភពព័ត៌មានបែកធ្លាយ) បានបង្ហាញថា គេបានរកឃើញរូបភាពផ្សព្វផ្សាយរបស់នាឡិកា Huawei Watch D ហើយមិនយូរប៉ុន្មាន រូបភាពនោះក៏ត្រូវបានបង្ហោះនៅក្នុង Weibo។ ប្រភពខាងលើបានអះអាងថា នាឡិកាជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei នេះអាចនឹងត្រូវចេញផ្សព្វផ្សាយនៅចុងខែធ្នូ។

នាឡិកាជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei នេះកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើតេស្តហើយ។ Huawei Watch D នេះនឹងក្លាយជានាឡិកាឆ្លាតវៃមួយក្នុងចំណោមនាឡិកាឆ្លាតវៃដ៏ទៃទៀតដែលមាននូវមុខងារវាស់សម្ពាធឈាម៕


ប្រភព: GSMArena

Post a Comment

To Top