គ្មាន Galaxy Note ទៀតនោះទេ÷ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបញ្ចប់ការផលិតនៅលើទូរស័ព្ទម៉ូដែល Note 20 របស់ខ្លួនហើយ!!

ឆ្នាំ២០២១ គឺជាឆ្នាំដ៏ធំមួយសម្រាប់ការបញ្ចេញទូរស័ព្ទស៊េរី Galaxy Note ប៉ុន្តែមិនមែនជាឆ្នាំដែលល្អនោះទេ។ ផ្ទុយទៅវិញ ការបញ្ចេញទូរស័ព្ទស៊េរី Note នេះអាចជាការបញ្ចេញចុងក្រោយ ដោយក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចប់ការផលិតទូរស័ព្ទស៊េរី Note ទៀត និងផ្តោតលើការផលិតទូរស័ព្ទដែលអាចបត់បានវិញ (Samsung Galaxy Fold Series)។ 

ឥឡូវនេះ Samsung Galaxy ស៊េរី Note ហាក់បីដូចជានៅជាប់គាំង ដោយសារក្រុមហ៊ុន Samsung មិនទាន់មានគម្រោងសម្រាប់ Galaxy Note នាឆ្នាំ២០២២ នោះទេ ហើយថែមទាំងគ្រោងនឹងបញ្ចប់ការផលិត Galaxy Note 20 ថែមទៀតផង។

បើយោងទៅតាមសារព័ត៌មាន ET News បានរាយការណ៍ថាក្រុមហ៊ុន Samsung បានបញ្ចប់នៃការផលិតទូរស័ព្ទស៊េរី Galaxy Note របស់ខ្លួនតាមរយៈសកម្មភាពភាពពីរ÷

_ ទីមួយគឺក្រុមហ៊ុន Samsung មិនមានគម្រោងក្នុងការផលិតនូវទូរស័ព្ទស៊េរី Note នេះតទៅទៀតនោះទេ ដោយសារតែយើងមិនឃើញមានរូបភាពបែកធ្លាយ ឬព័ត៌មានណាមួយដែលចេញពីក្រុមហ៊ុន Samsung អំពីគម្រោងផលិត Galaxy Note របស់ពួកគេនោះទេ។

_ និងទីពីរគឺពួកគេចង់នាំយកស្មាតហ្វូនកំពូលស៊េរី S និងស្មាតហ្វូនដែលអាចបត់បាន ចូលទៅក្នុងទីផ្សារនាឆ្នាំ២០២២ វិញ។


ប្រភព: 9To5Google

Post a Comment

To Top