របៀបប្តូរទំហំ និង Font អក្សរខ្មែរនៅក្នុង Telegram Desktop
បើសិនជាអ្នកប្រើប្រាស់នូវកម្មវិធី “Telegram Desktop” អ្នកប្រាកដជាជួបនូវបញ្ហា ហ្វុន(Font) អក្សរខ្មែរតូចរហូតដល់ពិបាកមើល ដែលវាតូចជាងអក្សរអង់គ្លេសជាដើម។
ដើម្បីអាចប្តូរ “Font” អក្សរឱ្យធំបាន សូមធ្វើតាមនូវជំហានខាងក្រោម÷
+ ជំហានដំបូង
សូមចូលទៅកាន់ “Start Menu” របស់ “Windows” រួចវាយពាក្យ “regedit” បន្ទាប់មកចុចទៅលើវា។ សូមយក
“HKEY_LOCAL_MACHINE” -> “SOFTWARE”។
+ ជំហានបន្ទាប់ សូមចុច “Microsoft” -> “Windows NT” -> “CurrentVersion”។
+ ជំហានទី ៣ សូមចុចលើពាក្យ “FontSubstitutes” -> “MS Shel Dlg 2”។
+ ជំហានទី ៤ សូមធ្វើការកែនូវឈ្មោះ “Font” ដោយវាយបញ្ចូលនូវ “Font” ខ្មែរណាមួយដែលអ្នកស្រឡាញ់ (ឧទាហរណ៍: Khmer UI) រួចចុចលើពាក្យ “OK”។
+ជំហានចុងក្រោយ អ្នកគ្រាន់តែចុច “Restart” នូវកុំព្យូទ័ររបស់អ្នកនោះកម្មវិធី “Telegram Desktop” របស់អ្នកនឹងធ្វើការផ្លាស់ប្តូរ “Font” និងទំហំហើយ៕
Post a Comment