ក្រុមហ៊ុន Facebook បានបិទនូវមុខងារសម្គាល់ផ្ទៃមុខដោយស្វ័យប្រវត្តិ ដែលត្រូវលុបមុខអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់!!

ម្សិលមិញនេះ ក្រុមហ៊ុន Facebook បានបង្កភាពភ្ញាក់ផ្អើលជុំវិញពិភពលោក ដោយក្រុមហ៊ុនបានប្រកាសថា នឹងធ្វើការបិទនូវមុខងារសម្គាល់មុខដោយស្វ័យប្រវត្តិ។ មុខងារចាប់សម្គាល់មុខនេះ បង្កើតឡើងដើម្បីធ្វើការកំណត់ថា តើនរណាដែលនៅក្នុងរូបនោះ ដោយផ្អែកទៅលើរូបដែលមុខងារនេះបានឃើញ។


ចំពោះអ្នកប្រើប្រាស់ដែលធ្លាប់ប្រើមុខងារនេះពីមុនមក នោះអ្នកនឹងមិនអាចប្រើប្រាស់វាបានទៀតនោះទេ ដោយសារតែមុខងារសម្គាល់មុខដោយស្វ័យប្រវត្តិនេះត្រូវបានបិទ និងរូបមុខគំរូដែល Facebook ធ្លាប់បានសម្គាល់ ក៏ត្រូវលុបចោលទាំងអស់ដែរ។ គួរបញ្ជាក់ផងដែរថា មុខគំរូដែលហ្វេសប៊ុកធ្លាប់បានចាប់មានចំនួនច្រើនជាង ១ ពាន់លាន។


ដូច្នេះ មុខរបស់អ្នកប្រើប្រាស់នឹងលែងត្រូវបានសម្គាល់ដោយមុខងារនេះទៀតឡើយ ទាំងនៅក្នុងរូបភាព ក៏ដូចជានៅក្នុងវីដេអូ ហើយអ្នកប្រើប្រាស់ក៏មិនអាចបើកដំំំណើរការមុខងារនេះឡើងវិញបាននោះទេ

ប្រភព: GSMArena

Post a Comment

To Top