ហ្គេម Cyberpunk 2077 ជំនាន់ក្រោយនឹងដាក់ឱ្យអាប់ដែតដោយឥតគិតថ្លៃសម្រាប់ម្ចាស់ PS4 និង Xbox One ដែលបានទិញជំនាន់មុនហើយ!!
ក្រុមហ៊ុន CD Projekt Red បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេកំពុងតែត្រៀមបញ្ចេញនូវហ្គេម Cyberpunk 2077 សម្រាប់ Playstation 5 និង Xbox Series X/S នៅអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២។ ដំបូង ក្រុមហ៊ុន CDPR មានគម្រោងចង់បញ្ចេញកំណែអាប់ដែតសម្រាប់ហ្គេម Cyberpunk 2077 នៅចុងឆ្នាំ២០២១នេះ ក៏ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួន ទើបតម្រូវឱ្យមានការពន្យាពេលរហូតដល់ ខែតុលា ឆ្នាំ២០២០វិញ។
CD Projekt ក៏បានបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលបានទិញហ្គេម Cyberpunk 2077 នៅលើ Playstation 4 និង Xbox One ហើយ នឹងទទួលបានកំណែអាប់ដែតជំនាន់ក្រោយដោយឥតគិតថ្លៃ។ បើសិនជាអ្នកមិនទាន់មានហ្គេម Cyberpunk 2077 នេះទេ អ្នកអាចទិញវាបាន ខណ:ពេលដែលបច្ចុប្បន្នវាត្រូវបានដាក់លក់បញ្ចុះតម្លៃ 50% នៅក្នុង Playstation 4 និង Microsoft Stores៕
ប្រភព: Engadget
Post a Comment