វេបសាយទាំង​ ៥ នេះអនុញ្ញាតឲ្យអ្នកអាចមើលខ្សែភាពយន្តបានដោយសេរី!!

ស្ថិតក្នុងស្ថានភាពកូវីត-19នេះ យើងមិនអាចធ្វើការចេញដើរកម្សាន្តនៅខាងក្រៅបាននោះទេ ដោយត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងការការពារខ្លួនពីមេរោគកូវីត-19។ ទន្ទឹមនឹងនេះ រោងភាពយន្តនិងកន្លែងកម្សាន្តផ្សេងៗទៀតក៏ត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីការពារពីការរីករាលដាលពីជំងឺដ៏កាចសាហាវមួយនេះ។




ដោយសារតែរោងភាពយន្តត្រូវបានបិទនោះយើងទាំងអស់គ្នាមិនអាចធ្វើការតាមដានទស្សនាខ្សែភាពយន្ត
ថ្មីៗបាននោះទេ ប៉ុន្តែអ្នកនៅតែអាចទស្សនាខ្សែភាពយន្តទាំងអស់នោះបានតាមរយៈអនឡាញនិងត្រូវការថវិការចម្រើនសម្រាប់បង់ថ្លៃសេវ៉ាទៅលើរឿងទាំងអស់នោះ។ ប៉ុន្តែនៅថ្ងៃនេះ ក្រុមការងាររបស់យើង សូមណែនាំនូវវេបសាយចំនួន ៥ ដែលអ្នកអាចធ្វើការតាមដានទស្សនាខ្សែភាពយន្តខ្មែរនិងអន្តរជាតិបានដោយឥតគិតថ្លៃ÷



1. Khmerflix: វេបសាយនេះត្រូវបានបង្កើតឡើងដោយខ្មែរនិងមានដោយខ្សែភាពយន្តខ្មែរនិងអន្តរជាតិជាមួយនឹង “Subtitle” ជាភាសាខ្មែរផងដែរ។



2. KISSKH: គឺជាវេបសាយរបស់ប្រទេសកូរ៉េ ដែលសម្បូរទៅដោយខ្សែភាពយន្តកូរ៉េនិងអាសុី។



3. HuraWatch: ជាវេបសាយបរទេសដែលភាគច្រើនសម្បូរទៅដោយរឿងហូលីវូត។



4. FMovies: វេបសាយនេះស្រដៀងទៅនឹងវេបសាយខាងលើដែរ ដោយភាគច្រើនសម្បូរទៅដោយខ្សែភាពយន្តថ្មីនាប៉ែកអ៊ឺរ៉ុប។



5. FlixHQ: គឺជាប្រភេទវេបសាយដែលស្រដៀងទៅនឹង
វេបសាយពីរខាងលើដែរនិងមានការបង្ហាញរូបភាពដល់កម្រិត “HD”។

Post a Comment

To Top