គ្រាន់តែធ្វើតាមជំហានខាងក្រោម អ្នកនឹងលែងខ្វល់ពីបញ្ហាបាត់ឯកសារឬរូបភាពទៀតហើយ!!

បើសិនជាអ្នកនិយមផ្លាស់ប្ដូរទូរស័ព្ទច្រើនដង អ្នកប្រាកដជាត្រូវចំណាយពេលទាញយកឯកសារ ឬ រូបភាព ដាក់ចូលក្នុងកំព្យូទ័រដើម្បីរក្សាទុកហើយ។ ការផ្ទេរទិន្នន័យ (ឯកសារ ឬ រូបភាព) ពីឧបករណ៍មួយទៅឧបករណ៍មួយទៀត ត្រូវចំណាយពេលវេលាយូរ និងបើសិនជាមានបញ្ហាអ្វីកើតឡើង អ្នកអាចនឹងបាត់ឯកសារឬរូបភាពទាំងអស់នោះជាមិនខាន។

ប៉ុន្តែសម្រាប់ថ្ងៃនេះ ក្រុមការងារ GTC សូមណែនាំពីរបៀបដែលអ្នកអាចរក្សាទុកឯកសារ ឬ រូបភាពទាំងអស់នោះបាន ដោយគ្រាន់តែប្រើប្រាស់គណនី Google (Email, Gmail) តែប៉ុណ្ណោះ។

១. ការរក្សាទុករូបភាពនៅក្នុងកម្មវិធី Google Photos÷
កម្មវិធីវិធី Google Photos ដែលជាកម្មវិធីរបស់ក្រុមហ៊ុន Google បានផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អោយអាចរក្សាទុករូបភាពនៅក្នុង cloud តាមរយៈគណនី Google បានដោយឥតគិតថ្លៃ។ បន្ថែមពីនេះ អ្នកនឹងលែងអស់កង្វល់ពីការបាត់បង់រូបភាព នៅពេលផ្លាស់ប្ដូរទូរស័ព្ទទៀតហើយ។

+ ដើម្បីរក្សាទុករូបភាពនៅក្នុង Google Photos បាន សូមធ្វើតាមរូបភាពគំរូខាងក្រោម÷

២. ការរក្សាទុកឯកសារនៅក្នុងកម្មវិធី Google Drive÷
កម្មវិធី Google Drive គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងអស់របស់ក្រុមហ៊ុន Google ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ រក្សាហ្វាល (file) ឯកសារគ្រប់ប្រភេទបានដោយសេរី។

+ ដើម្បីរក្សាទុកឯកសារនៅក្នុង Google Drive បាន សូមធ្វើតាមរូបភាពគំរូខាងក្រោម÷

Post a Comment

To Top