ក្រុមហ៊ុន Apple បោះបង់ការផលិត iPad ថ្មីដើម្បីផ្តោតទៅលើការផលិត iPhone 13 វិញ!!

បើយោងទៅតាមសារព័ត៌មាន Nikkei Asia បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple បានសម្រេចចិត្តកាត់បន្ថយការផលិត iPad ដើម្បីយកគ្រឿងវត្ថុធាតុដើមសម្រាប់ធ្វើការផលិត iPhone 13 វិញ។ មូលហេតុដែលក្រុមហ៊ុន Apple  សម្រេចធ្វើបែបនេះគឺដោយសារក្រុមហ៊ុន Apple ជួបនូវឧបសគ្គលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយធនធាននិងសមាសធាតុដែលមានគឺត្រូវយកទៅផ្គត់ផ្គង់នូវការផលិត iPhone 13 ជំនាន់ថ្មីវិញ ដើម្បីធានាថាការផលិត និងការលក់ចេញនឹងមិនមានបញ្ហាអ្វីកើតឡើង។

រូបភាព: Apple

ការលក់ចេញនូវចំនួន iPad ពិតជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកត្តានៃការសិក្សាពីចម្ងាយនៅក្នុងបរិបទរីករាលដាលនៃជំងឺកូវីត-១៩។ ចំនួនលក់ចេញនូវ iPad បានកើនឡើងដល់ 6.7% ស្មើនឹង 53.4 លានឧបករណ៍ នេះបើយោងទៅតាមការដកស្រង់ចេញពី Nikkei Asia។ ជាមួយគ្នានេះដែរ កំណើននៃការលក់ចេញនូវ iPad នេះគឺស្មើនឹងមួយភាគបីនៃទីផ្សារថេប្លេតសរុបនៅលើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple គឺនៅតែផ្តល់អាទិភាពដល់ការផលិតនូវ iPhone 13 ដោយពួកគេរំពឹងថា iPhone 13 អាចជាតម្រូវការខ្លាំងនៅក្នុងទីផ្សារនៃលោកខាងលិច ដូចជានៅប្រទេសអឺរ៉ុប និងអាមេរិក។

រូបភាព: Apple


សូមបញ្ជាក់ផងដែរថា iPhone 13 នឹងបំពាក់មកជាមួយឈីប A15 Bionic ដែលយើងឃើញមាននៅលើ iPad mini ក៏ដូចជា ram ជានិងឈីបផ្ទុកទិន្នន័យផងដែរ។ ក្រុមហ៊ុន Apple បញ្ជាក់បន្ថែមថា ការធ្វើបែបនេះអាចនឹងប៉ះពាល់ដល់ប្រាក់ចំណូលនៃការលក់ចេញរបស់ iPad នៅត្រីមាសខែតុលា និងខែធ្នូនេះ ប៉ុន្តែបើយោងទៅតាមសម្តីរបស់លោក Luca Maestri ដែលជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា÷ នេះគឺជាផលិតផលតែមួយគត់នៅក្នុងផលប័ត្រ ដែលឃើញមានការធ្លាក់ចុះ 



ប្រភព: GSMArena



Post a Comment

To Top