របៀបដំឡើង Adblocker នៅក្នុង Google Chrome កំព្យូទ័រ!!
សព្វថ្ងៃនេះ ការកម្សាន្តសិក្សាស្រាវជ្រាវភាគច្រើនគឺត្រូវធ្វើឡើងនៅក្នុង “Browser”។ “Browser” ដែលទទួលបាកការពេញនិយមប្រើប្រាស់ភាគច្រើននោះមាន÷ Chrome Browser, Firefox, UCbrowser ។ល។ ប៉ុន្តែ ការប្រើប្រាស់ “Website” នឹងការមើល “YouTube” នៅលើ “Browser” ទាំងនោះអ្នកនិងជួបប្រទះទៅនឹង “Ads” រំខាន ដែលធ្វើអោយប៉ះពាល់ដល់ការងារឬការកម្សាន្តរបស់អ្នក។
ថ្ងៃនេះក្រុមការងាររបស់យើង សូមណែនាំពីវិធីខ្លីៗលឿនៗងាយៗក្នុងការបិទកុំឱ្យមាននូវផ្ទាំងព័ត៌មាន ( Ads ) នៅក្នុង “Chrome Browser” របស់អ្នក។
+ ជំហានដំបូង សូមចូលទៅកាន់ “Chrome Browser” របស់អ្នក -> ស្វែងរក “Chrome Web Store” -> រួចចុចលើវ៉េបសាយខាងលើ។
+ ជំហានបន្ទាប់ សូមអូសមកខាងក្រោមឬធ្វើការស្វែងរកនូវ “AdBlock” -> រួចចុចលើពាក្យ “Add to Chrome”។
+ ជំហាន់ចុងក្រោយ អ្នកគ្រាន់តែចុចទៅលើពាក្យ “Add extension” ជាការស្រេច។





Post a Comment