Oppo ទំនងជាប្រកាសចេញនូវទូរស័ព្ទនិងថេប្លេតដំបូងរបស់ខ្លួនដែលអាចបត់បាននៅខែក្រោយ
មានពាក្យចចាមអារាមលេចលឺមកថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកក៏ដូចជាស្មាតហ្វូនយក្សរបស់ប្រទេសចិនគឺក្រុមហ៊ុន Oppo បានធ្វើការសិក្សាស្រាវជ្រាវក្នុងការផលិតនូវទូរស័ព្ទស្មាតហ្វូនឬថេប្លេតដែលអាចបត់បាន។ ទូរស័ព្ទដៃក៏ដូចជាថេប្លេតដែលអាចបត់បានមិនមែនជារឿងដែលទើបតែនឹងកើតឡើងនោះទេ ដោយក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញនូវថេប្លេតដែលអាចបត់បានរបស់ខ្លួនលើកដំបូងនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ តែមិនទទួលបានជោគជ័យដោយវាជួបនូវបញ្ហាអេក្រង់ដែលបត់នោះ ទើបក្រុមហ៊ុន Samsung សម្រេចចិត្តប្រមូលយកមកវិញទាំងអស់នឹងធ្វើការកែប្រែដំណើរការផលិតសារជាថ្មី ហើយបានដាក់លក់នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩ ដែលទទួលបានចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
ងាកមកមើលពត៌មានចចាមអារាមដែលមានប្រភពចេញពីប្រទេសចិនឯនេះវិញ ទូរស័ព្ទស្មាតហ្វូនក៏ដូចជាថេប្លេតដែលអាចបត់បានដំបូងរបស់ Oppo ទំនងជាភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 8 អុីង និងមានល្បឿន Refresh rate 120Hz ជាមួយនឹងបច្ចេកវិទ្យា LTPO technology ដែលត្រូវបានគេប៉ានស្មានថាផលិតដោយក្រុមហ៊ុន Samsung។ ជាមួយគ្នានេះដែរ ទូរស័ព្ទដែលអាចបត់បានរបស់ Oppo អាចនិងមកជាមួយបន្ទះឈីប Snapdragon 888 ដែលជាឈីបទូរស័ព្ទកំពូលបំផុតរបស់ Qualcomm។ បើនិយាយពីកាម៉េរា ទូរស័ព្ទដៃដែលអាចបត់បានរបស់ Oppo ទំនងជាភ្ជាប់មកជាមួយកាម៉េរាគោល 50 megapixels ដែលជា Len កាម៉េរារបស់ Sony ម៉ូដែល IMX766 និងកាម៉េរា Selfie ខាងមុខទំហំ 32 megapixels។
Post a Comment