MacBook ជំនាន់ថ្មីរបស់ Apple ត្រូវបានគេប៉ាន់ស្មានថានឹងមកជាមួយអេក្រង់ឆកដំណក់ទឹក ( Notch )
Apple គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទូរស័ព្ទដៃ iPhone, iPad នឹងប្រភេទពពួក MacBook។ ទូរស័ព្ទដៃ ថេប្លេត លេបថប របស់ក្រុមហ៊ុន Apple សុទ្ធសឹងតែបំពាក់ជាមួយនឹង software នឹង hardware ដែលផលិតចេញពីផ្ទះរបស់ខ្លួនផ្ទាល់ ដូចជាបន្ទះឈីប M1 ដែលមានបំពាក់នៅលើ MacBook នឹងឈីប Bionic នៅលើពពួក iPhone។ នាពេលថ្មីៗនេះ មានដំណឹងលេចលឺថាលេបថប MacBook ជំនាន់ថ្មីរបស់ Apple នឹងបំពាក់មកជាមួយនឹងអេក្រង់ឆកដំណក់ទឹក ដែលយើងធ្លាប់ឃើញមាននៅលើពពួកទូរស័ព្ទ Android របស់ចិននឹងកូរ៉េ។ អស់រយៈពេលជាយូរណាស់មកហើយដែលក្រុមហ៊ុន Apple មិនដែលផ្លាស់ប្ដូរនូវរចនាបថអ្វីធំដុំទៅលើពពួកលេបថប MacBook ដែលប្រើប្រព័ន្ធប្រតិបត្តិការ macOS នេះនោះទេ។ ដើម្បីសម្រាយនូវមន្ទិលសង្ស័យទាំងអស់នេះ គឺមានតែចាំតាមដាននូវការដាក់បង្ហាញរបស់ Apple នៅថ្ងៃ ចន្ទ ទី ១៨ ខែ តុលា ឆ្នាំ ២០២១ នេះតែប៉ុណ្ណោះ។
ប្រភព: GSMArena
Post a Comment