Instagram អនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់អាចដាក់តំណភ្ជាប់ (link) នៅក្នុង Story បាន

 ការដាក់តំណភ្ជាប់នៅក្នុង Story Instagram មិនមែនជារឿងថ្មីនោះទេ ដែលមុខងារមួយនេះត្រូវបានក្រុមហ៊ុន Instagram បានដាក់អោយប្រើប្រាស់នៅខែ មិថុនា រួចមកហើយ។ បន្ទាប់មក ទើបគេធ្វើការផ្លាស់ប្តូរជាមួយនឹងមុខងារអូសចូលតំណភ្ជាប់ (Swipe-up links) នៅខែ សីហា វិញ ដោយអនុញ្ញាតសម្រាប់តែអ្នកប្រើប្រាស់ណាដែលមានគណនីថិច (Verified account) និងចំនួនអ្នកតាមដាន (Followers) ចាប់ពី ១០០០០ នាក់ឡើងតែប៉ុណ្ណោះ។


ការដាក់តំណភ្ជាប់ស្ទីកឃើ (Link Stinkers) នឹងបើកអោយអ្នកប្រើប្រាស់ទូទៅអាចដាក់នូវតំណភ្ជាប់ (external URLs) បានបើទោះបីជាអ្នកមិនមាននូវគណនីដែល Instagram ទទួលស្គាល់ ឬក៏មិនមានចំនួនអ្នកតាមដានគ្រប់ក៏ដោយ។ ដើម្បីដាក់នូវតំណភ្ជាប់ស្ទីកឃើបាន សូមធ្វើតាមជំហានខាងក្រោម÷

+ ដំបូង សូមធ្វើការដាក់នូវរូបភាពឬវីដេអូដែលអ្នកចង់ដាក់ចូលទៅក្នុង Story Instagram របស់អ្នក។

+ ជំហានបន្ទាប់ សូមជ្រើសរើសនូវកញ្ចប់ស្ទីកឃើនៅខាងលើ រួចយកតំណភ្ជាប់ដែលជាស្ទីកឃើ (Link Stickers)

+ ជំហានបញ្ចប់ គ្រាន់តែអ្នកដាក់បញ្ចូលនូវតំណភ្ជាប់ចូលទៅកាន់លីងស្ទីកឃើនោះជាការស្រេច។


ប្រភព: GSMArena

Post a Comment

To Top