Google Pixel 6 និង Pixel 6 Pro នឹងទទួលបាននូវមុខងារដែលបានដាក់ផ្សព្វផ្សាយជាមួយនិង Software update ជំនាន់ក្រោយបង្អស់
កាលពីមួយសប្តាហ៍មុនក្រុមហ៊ុន Google បានដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនពីរម៉ូដែលគឺ Google Pixel 6 និង Google Pixel 6 Pro ដែលនឹងធ្វើការផ្ញើជូនអតិថិជនចាប់ពីថ្ងៃស្អែកនេះទៅ។ ប៉ុន្តែសម្រាប់អ្នកដែលទទួលបានទូរស័ព្ទទាំងពីរម៉ូដែលនេះមុន អ្នកនឹងត្រូវធ្វើកំណែ update software នៅលើ Google Pixel 6 series របស់អ្នក ដើម្បីទទួលបាននូវមុខងារដែល Google ធ្លាប់បានផ្សាយដែលរួមមានមុខងារ Magic Eraser ផងដែរ។
សម្រាប់អតិថិជនដែលបញ្ជាទិញតាមវេបសាយ Verizon នឹងទទួលបានកំណែ update software version SD1A.210817.036.A8 និង version SD1A.210817.036 សម្រាប់ការបញ្ជាទិញទូទៅ។ Software update ជំនាន់ថ្មីនេះ និងធ្វើការទាញយកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកកំពុងតែរៀបចំ setup នូវទូរស័ព្ទ Google Pixel 6 series របស់អ្នក ប៉ុន្តែបើសិនជាទូរស័ព្ទរបស់អ្នកមិនធ្វើការទាញយកដោយស្វ័យប្រវត្តិទេ សូមអ្នកចូលទៅកាន់ “Setting” > “System” > “System update menu” ដើម្បីទាញយកនូវកំណែអាប់ដែត។
ប្រភព: GSMArena
Post a Comment