ក្រុមហ៊ុន Facebook បានដូរឈ្មោះទៅជា Meta ដើម្បីនាំអ្នកប្រើប្រាស់ឱ្យចូលទៅកាន់ពិភព Metaverse

 ការផ្លាស់ប្ដូរឈ្មោះទៅជា Meta នេះមិនមែនមានន័យថា កម្មវិធីបណ្តាញសង្គមដែលយើងប្រើប្រាស់សព្វថ្ងៃដែលហៅថា ហ្វេសប៊ុក ត្រូវប្តូរទៅជា Meta នោះទេ។ Meta ត្រូវបានឱ្យឈ្មោះឡើង ដើម្បីសម្គាល់ជាក្រុមហ៊ុនដែលបានបង្កើតក៏ដូចជាគ្រប់គ្រងទៅលើក្រុមហ៊ុនទាំង ៤ គឺ Facebook, Instagram, WhatsApp និង Oculus។

Meta កំពុងតែសិក្សាស្រាវជ្រាវនឹងកំពុងផលិតនូវគម្រោងមួយដែលគេអោយឈ្មោះថា “the metaverse” ឬក៏យើងអាចបកប្រែបានថា ជាពិភពរបស់ Meta។ តើ “the metaverse” ជាអ្វី? ហេតុអ្វីបានជាគេបង្កើតវាឡើង?


The Metaverse កំពុងតែបង្កើតឡើងក្នុងគោលបំណងដើម្បីជាជំនួយដល់មនុស្សជាតិឱ្យមានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងគ្នា នៅក្នុងពិភពមួយដែលគេអោយឈ្មោះថា “Horizon Home” ដែលអ្នកអាចចូលទៅក្នុងពិភពមួយដែលដូចទៅនឹងពិភពពិតជាមួយនឹងមិត្តភក្តិរបស់អ្នកបាន ដោយមិនចាំបាច់ជួបគ្នាដោយផ្ទាល់។


ប្រភព: GSMArena

Post a Comment

To Top