ក្រុមហ៊ុន Google នឹងបើកដំណើរការមុខងារ 5G លើទូរស័ព្ទត្រកូល Pixel 7 និង Pixel 6a ក្នុងប្រទេសឥណ្ឌា

ទូរស័ព្ទដៃត្រកូល Pixel 7 និង Pixel 7 Pro របស់ក្រុមហ៊ុន Google រួមជាមួយនឹងត្រកូល Pixel 6a ដែលចេញកាលពីឆ្នាំមុននោះ នៅតែមិនអាចគាំទ្រប្រព័ន្ធសេវា 5G នៅក្នុងប្រទេសឥណ្ឌាបានដដែល បើទោះបីជាពួកបានដាក់លក់ជាផ្លូវការនៅទីនោះក៏ដោយ។


ក្រុមហ៊ុន Google បានធ្វើការឆ្លើយតបវិញថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃផ្សេងទៀត ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ក៏ទើបតែធ្វើការអាប់ដេតដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ 5G នៅក្នុងប្រទេសឥណ្ឌាដែរ។


ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានបញ្ជាក់ថា ពួកគេនឹងបញ្ចេញកំណែអាប់ដេត OTA នៅត្រីមាសទីមួយនៃឆ្នាំនេះ ជាមួយនឹងការអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធ 5G លើទូរស័ព្ទត្រកូល Pixel 7 និង Pixel 6a នៅក្នុងប្រទេសឥណ្ឌា៕


ប្រភព៖ GSMArena

Post a Comment

To Top