ប្រទេសម៉ិកស៊ិករឹតបន្តឹងការហាមជក់បារីនៅទីកន្លែងសាធារណៈ
ប្រទេសម៉ិកស៊ិកបានចូលជាធរមាននូវច្បាប់ប្រឆាំងនឹងថ្នាំជក់ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក ដោយបានអនុម័តការហាមឃាត់ទាំងស្រុងលើការជក់បារីនៅទីកន្លែងសាធារណៈ។
ការចាប់ផ្តើមអនុវត្តជំហានដំបូង ត្រូវបានធ្វើឡើងនៅឆ្នាំ 2021 ដោយបានធ្វើការហាមឃាត់ការផ្សាយពាណិជ្ជកម្មទាក់ទងនឹងថ្នាំជក់។ ចំណែកឯប្រទេសអាមេរិកឡាទីនមួយចំនួនទៀត ក៏អនុម័តច្បាប់ធ្វើឱ្យទីសារធារណៈគ្មានផ្សែងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ
ការអនុម័តច្បាប់របស់ប្រទេសម៉ិកស៊ិកត្រូវបានចាត់ទុកថាមានភាពរឹងមាំ
និងទូលំទូលាយជាងបណ្តាប្រទេសដ៏ទៃនៅក្នុងទ្វីបអាមេរិក។
ការអនុវត្តច្បាប់គ្មានផ្សែងបារីក្នុងទីសាធារណៈរបស់ប្រទេសម៉ិកស៊ិក
ត្រូវបានចាត់ទុកថាជាការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត នៅក្នុងពិភពលោក។
តាមការពិតទៅ
ប្រទេសម៉ិកស៊ិកមាននូវច្បាប់ប្រឆាំងនឹងការជក់បារីរួចទៅហើយ ដោយនៅក្នុងឆ្នាំ 2008 ប្រទេសម៉ិកស៊ិកបានបង្កើតច្បាប់ទប់ស្កាត់
និងហាមឃាត់ការជក់បារីនៅក្នុងភោជនីយដ្ឋាន ក្នុងបារ និងកន្លែងធ្វើការ ហើយឥឡូវនេះ
ឈានដល់ទីសាធារណៈ៕
ប្រភព៖ BBC
អត្ថបទ៖ ប៉ោក លក្ខិណា
Post a Comment