ក្រុមហ៊ុន Samsung បានបញ្ចេញកម្មវិធី Dropship ដែលជាកម្មវិធីចែករំលែកឯកសារបានរហូតដល់ 5GB
ក្រុមហ៊ុន Samsung បានទើបនឹងបញ្ចេញកម្មវិធីចែករំលែកឯកសារថ្មីមួយ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចែករំលែកឯកសារពីឧបករណ៍មួយ ទៅឧបករណ៍មួយផ្សេងទៀតបាន។
កម្មវិធីនេះមានឈ្មោះថា Dropship ហើយនាពេលបច្ចុប្បន្នវាមានដាក់ឱ្យប្រើប្រាស់ផ្តាច់មុខ សម្រាប់តែអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានការដាក់ឱ្យទាញយកតែតាមរយៈកម្មវិធី Galaxy Store ប៉ុណ្ណោះ។
កម្មវិធីនេះដែរ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការចែករំលែកឯកសារបានក្នុងទំហំ 5GB ក្នុងមួយថ្ងៃ ដោយអ្នកអាចបង្ហោះឯកសាររបស់អ្នក ហើយបង្កើត QR Code ដែលអាចប្រើសម្រាប់ទាញយកឯកសារនោះបាន។
យ៉ាងណាម៉ិញ ទូរស័ព្ទដែលអាចគាំទ្រកម្មវិធីនេះបាន តម្រូវឱ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 13 នៅលើផ្ទៃប្រើប្រាស់ OneUI 5 ឬអាចនិយាយបានថានៅលើទូរស័ព្ទត្រកូល S22 ផ្ទាល់តែម្តង៕
ប្រភព៖ GSMArena
Post a Comment