ក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីគម្រោងព្រីនផ្ទះចេញពីកាកសំណល់ធម្មជាតិដែលយកមកកែច្នៃឡើងវិញ

ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនូវវិបត្តិកង្វះខាតលំនៅឋាន ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maine បានរំពឹងយ៉ាងមុតមាំថា ពួកគេអាចនឹងរកឃើញដំណោះស្រាយនៃបញ្ហាមួយនេះបាន។


ជាមួយនឹងគម្រោងប្រើប្រាស់ម៉ាសុីនបោះពុម្ព 3D ដ៏ធំបំផុតរបស់ពិភពលោក មជ្ឈមណ្ឌល ASCC របស់សាកលវិទ្យាល័យ Maine បានយកកាកសំណល់ ឬវត្ថុធាតុដើមធម្មជាតិយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញសម្រាប់ការបោះពុម្ពផ្ទះដោយម៉ាសុីនបោះពុម្ពយក្ស 3D។


ជញ្ជាំង និងដំបូលរបស់ផ្ទះដែលកសាងចេញពីម៉ាសុីនព្រីន 3D ខ្នាតយក្សនេះ ប្រើប្រាស់នូវប្រភេទសរសៃឈើ និងជ័រជីវសាស្ត្រដែលមានភាពនិរន្ត មិនងាយពុកបែក បើទោះបីជាប្រើប្រាស់យូរឆ្នាំក៏ដោយ។


បន្ថែមពីនេះ ផ្ទះដែលសាងសង់រួចក៏អាចធ្វើការកែច្នៃឡើងវិញបានយ៉ាងពេញលេញផងដែរ ដោយមិនចំណាយពេលយូរសម្រាប់ការកែប្រែ ឬរើឡើងវិញឡើយ៕


ប្រភព៖ Engadget

Post a Comment

To Top