ក្រុមហ៊ុន Meta បានបន្ថែមមុខងារថ្មីមួយចំនួន សម្រាប់បង្កើតរូបតំណាង
ក្រុមហ៊ុន Meta បានធ្វើការប្រកាសចេញពីការអាប់ដេតមួយចំនួន សម្រាប់ប្រើប្រាស់នៅក្នុងការបង្កើត ឬ តុបតែងរូបដំណាង Avatar របស់ពួកគេ នៅក្នុងពិភពពិតនិម្មិត Metaverse។ រូប Avatar របស់អ្នកប្រើប្រាស់ នឹងអនុញ្ញាតឱ្យធ្វើការបន្ថែមជើងបាន (កាលពីមុន អាចតុបតែងបានតែត្រឹមខ្លួនឡើងទៅប៉ុណ្ណោះ)។
ក្រុមហ៊ុន Meta បាននិយាយថា ជើងគឺមានលក្ខណៈពិសេសច្រើនសម្រាប់ប្រើប្រាស់ ក៏ដូចជាមានការស្នើសុំច្រើន ពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ ការអាប់ដេតថ្មីនេះ នឹងមានដាក់ឱ្យប្រើប្រាស់នៅក្នុង Horizon Worlds របស់ក្រុមហ៊ុន Meta មុនគេ។
legs
— Meta (@Meta) October 11, 2022
បន្ថែមពីនេះ ក្រុមហ៊ុន Meta ក៏បានបង្កើតនូវកម្មវិធីមួយផ្សេងទៀត សម្រាប់ជួយដល់ការប្រើប្រាស់រូបតំណាង Avatar របស់អ្នកប្រើប្រាស់ នៅក្នុងកម្មវិធីពិតនិម្មិតទីបី ឬ កម្មវិធីផ្សេងទៀតផងដែរ៕
ប្រភព៖ Engadget
Post a Comment