ក្រុមហ៊ុន Google នឹងបញ្ចេញទូរស័ព្ទ Pixel 7, Pixel 7 Pro និងនាឡិកាឆ្លាតវៃ Pixel Watch នៅថ្ងៃទី០៦ ខែតុលា

ក្រុមហ៊ុន Google បានទម្លាយនូវថ្ងៃដាក់បញ្ចេញផលិតផលបច្ចេកវិទ្យាថ្មីរបស់ខ្លួន ដែលមានទូរស័ព្ទ Google Pixel 7, Google Pixel 7 Pro និងនាឡិកាឆ្លាតវៃ Google Pixel Watch នៅថ្ងៃទី០៦ ខែតុលា។


កម្មវិធីដាក់បញ្ចេញនូវផលិតផលថ្មីនេះដែរ នឹងចាប់ផ្តើមធ្វើឡើងនៅវេលាម៉ោង ១០ ព្រឹក ដោយអ្នកអាចធ្វើការចុះឈ្មោះ សម្រាប់ការទទួលបាននូវព័ត៌មានអាប់ដេតបន្ថែម ក៏ដូចជាការកំណត់នូវកាលបរិច្ឆេទនៅក្នុងកម្មវិធីប្រតិទិនរបស់អ្នកបាន តាមរយៈតំណភ្ជាប់មួយនេះ។


ក្រុមហ៊ុន Google ក៏នឹងបញ្ចេញនូវបន្ទះឈីបថ្មី ដែលនឹងក្លាយជាបេះដូងរបស់ទូរស័ព្ទត្រកូល Google Pixel 7 ប៉ុន្តែបន្ទះឈីបថ្មីនេះ នឹងមិនត្រូវបានហៅថា Tensor 2 ដូចពាក្យចចាមអារ៉ាមកន្លងទៅនោះទេ ដោយវានឹងមានឈ្មោះថា Tensor G2 ដោយអក្សរ “G” អាចនឹងតំណាងឱ្យក្រុមហ៊ុន “Google”។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ក៏បានបញ្ចេញនូវចំនួនពណ៌របស់ទូរស័ព្ទត្រកូល Pixel 7 ផងដែរ ដែលមានពណ៌ Obsidian, Lemongrass និង Snow ខណៈពេលដែល ទូរស័ព្ទ Google Pixel 7 Pro អាចនឹងមកជាមួយជម្រើសពណ៌ Obsidian, Hazel និង Snow៕


ប្រភព៖ GSMArena

Post a Comment

To Top