ប្រព័ន្ធប្រតិបត្តិការ Windows 11 បានបញ្ចេញកំណែអាប់ដេតសម្រាប់អ្នកលេងហ្គេមលើ Android
ក្រុមហ៊ុន Microsoft បានដាក់បញ្ចេញនូវកំណែអាប់ដេតថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលនៅក្នុងនោះ ក៏មានរួមបញ្ចូលជាមួយនឹងកំណែរង Windows ថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។
កំណែអាប់ដេតថ្មីនេះត្រូវបានផ្តោតសំខាន់លើការលេងហ្គេមតាមទូរស័ព្ទ ដោយសារតែវាបានបង្ហាញពីការផ្លាស់ប្តូរ ឬ បន្ថែមសម្រាប់ Gamepads, Joysticks និង Gestures មួយចំនួនដែលវាមាននៅលើទូរស័ព្ទដៃ និងថេប្លេត។
សម្រាប់កាតាឡុកនៃកំណែអាប់ដេតថ្មីនេះ មានដូចខាងក្រោម៖
• មុខងារ Shims ថ្មីសម្រាប់កំណត់លើកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចកំណត់ឱ្យទទួលបាននូវបទពិសោធន៍ល្អនៅក្នុងការប្រើប្រាស់កម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android នៅលើប្រព័ន្ធប្រតិបត្តិការ Windows
• អនុញ្ញាតឱ្យធ្វើការលេងហ្គេមជាមួយនឹង Joysticks
• អនុញ្ញាតឱ្យធ្វើការលេងហ្គេមជាមួយនឹង Gamepad នៅក្នុងហ្គេម
• អនុញ្ញាតឱ្យធ្វើការលេងហ្គេមជាមួយនឹងប៊ូតុង Arrow (Arrow Keys)
• ធ្វើឱ្យមានភាពប្រសើរឡើងលើការអូស (Scrolling)
• ធ្វើឱ្យមានភាពប្រសើរឡើងលើប្រព័ន្ធ Network
• ទំហំកម្មវិធី Android នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows កំណត់ឡើងដល់ 220dp
• កែប្រែលើកំហុសឆ្គងនៅពេលដែលមាន VPN ណាដែលមិនគាំទ្រត្រូវបានរកឃើញ
• មុខងារមើល ឬ រក្សាទុកនូវទិន្នន័យនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់កម្មវិធី Android
• កំណែអាប់ដេតប្រព័ន្ធសុវត្ថិភាពទូទៅ
• ការធ្វើឱ្យមានភាពប្រសើរឡើងលើ Graphics។
កំណែអាប់ដេតជំនាន់ 2206.40000.15.0 គឺមានសម្រាប់តែអ្នកធ្វើតេស្តនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប្រព័ន្ធ Subsystem ថ្មីនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ធ្វើការបើក ក៏ដូចជាប្រើប្រាស់នៅកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android បានដោយមិនត្រូវការកម្មវិធីជំនួយទីបីនោះទេ (Third-party Software)៕
ប្រភព៖ GSMArena
Post a Comment