ក្រុមហ៊ុន Plex បានប្រាប់ទៅអ្នកប្រើប្រាស់ឱ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ឡើងវិញ បន្ទាប់ពីមានបញ្ហាបែកធ្លាយទិន្នន័យ
ឥឡូវនេះ អ្នកប្រើប្រាស់កម្មវិធី Plex ប្រហែលជាត្រូវផ្លាស់ប្ដូរពាក្យ ឬ លេខសម្ងាត់របស់ពួកគេឱ្យកាន់តែឆាប់តាមតែអាចធ្វើបាន ដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្មស្ទីមអនឡាញ មេឌាឌីជីថលមួយនេះបាននិយាយថា ពួកគេបានរកឃើញការលួចចូលក្នុងប្រព័ន្ធទិន្នន័យ Server របស់ខ្លួន។
បន្ថែមពីនេះ ក្រុមហ៊ុន Plex បាននិយាយថា ពួកគេបានចាត់វិធានការ និងបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីរកឃើញសកម្មភាពដែលគួរឱ្យសង្ស័យនៅក្នុងមូលដ្ឋានទិន្នន័យរបស់ខ្លួន។
បើផ្អែកលើអ្វីដែលពួកគេបានឃើញ ក្រុមហ៊ុន Plex បាននិយាយថា ពួកគេបានរកឃើញប្រភេទ third-party ដែលបានចូលក្នុងដំណើរការផ្ទុកទិន្នន័យរបស់ពួកគេ ដែលវារួមមានអុីមែល និងពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ដែលត្រូវបានអុិនគ្រីប។
លោក Troy Hunt នៃ Have I Been Pwned ក៏រងនូវផលប៉ះពាល់មួយនេះផងដែរ ដោយដូចទៅនឹងអ្វីដែលលោកបានបង្ហាញនៅក្នុងការបង្ហោះទ្វីតរបស់លោក លោកបាននិយាយថា ពុំមាននរណាម្នាក់អាចគេចផុតពីសេវាកម្មហេគនោះទេ ប៉ុន្តែការប្រើប្រាស់ Password Generator និង 2FA បានធ្វើឱ្យការហេគមួយនេះ កាន់តែធ្ងន់ធ្ងរ។
Aw crap, I’m pwned in a @plex data breach. Again. I can’t do anything to *not* be in a breach like this (short of not using the service), but a @1Password generated random password and 2FA enabled makes this a mere inconvenience rather than a genuine risk. pic.twitter.com/XetB3IGUh3
— Troy Hunt (@troyhunt) August 24, 2022
ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាមួយនេះភ្លាមៗ ក្រុមហ៊ុន Plex ក៏បានធ្វើការផ្ញើសារអ៊ីមែលទៅកាន់អ្នកប្រើប្រាស់ឱ្យធ្វើការផ្លាស់ប្តូរលេខសម្ងាត់របស់ពួកគេផងដែរ៕
ប្រភព៖ Engadget
Post a Comment